មហាជននិយមតាមដានជីវិតឯកជនរបស់តារាស្រី ទឹម រដ្ឋា ច្បាស់ជាបានជ្រាបហើយថា អ្នកនាងនៅមានប្អូនប្រុសស្រីចំនួន ២ នាក់ទៀត រួមមានកញ្ញា ទឹម វត្តី និង លោក ទឹម នីអូ។ ក្នុងនោះ ចំណោមបងប្អូន ៣ នាក់ គឺមានតែកញ្ញា ទឹម វត្តី នោះទេ ដែលប្រឡូកក្នុងវិស័យសិល្បៈដូចនឹង អ្នកនាង ទឹម រដ្ឋា រីឯលោក ទឹម នីអូ បើទោះធ្លាប់ជាបានសាកល្បងក្នុងវិស័យនេះក្តី ប៉ុន្តែលោកមិនបានបន្តដំណើរដូចជាបងស្រីទាំងពីរនោះឡើយ។
ងាកទៅកាន់ ប្អូនប្រុសពៅ អ្នកនាង ទឹម រដ្ឋា គឺលោក ទឹម នីអូ ឯណោះវិញ បើទោះជាមិនបានឈរជើងលើវិថីសិល្បៈដូចនឹងបងស្រីបង្កើតទាំង ២ រូប ប៉ុន្តែកូនប្រុសពៅត្រកូល ទឹម រូបនេះ គឺមានអាជីពដ៏ល្អមួយ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្នុងតួនាទីជា Flight Dispatcher (អ្នកគ្រប់គ្រងដំណើរការហោះហើរ)។
ក្នុងនោះ បើតាមការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ទឹម នីអូ នោះ ថ្មីៗនេះលោកបានបង្ហាញបទពិសោធជាច្រើន ដោយធ្វើជាអ្នកអង្កេតការណ៍មើលស្ថានភាពទូទៅរបស់ពីឡុតអំឡុងពេលហោះហើរទៀតផង៕