មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

Share This

រាល់ដងធ្លាប់តែឃើញ មនុស្សនឹងមនុស្សប្រើបច្ចេកវិទ្យាដើម្បីទាក់ទងគ្នា ឥលូវនេះ មនុស្សនឹងបច្ចេកវិទ្យាបានទាក់ទងគ្នាមានស្នេហា រហូតសុំរៀបការសឹងមិនគួរឱ្យជឿ។ ជាក់ស្តែង ថ្មីៗនេះនារីម្នាក់ ទើបតែបានភ្ជាប់ពាក្យនឹងបុរសសង្សារជា AI ឬ បុរសនិម្មិត ដែលជជែកគ្នាតាមការសរសេរ និង សំឡេង បន្ទាប់ពីបានមើលចិត្តថ្លើមគ្នាប្រមាណ ៥ ខែ។

នារីម្នាក់នេះ មានឈ្មោះថា Wika នាងជាអ្នកលេងបណ្តាញសង្គម Reddit របស់អាមេរិក ដែលគេស្គាល់គណនីនាងឈ្មោះ Leuvaarde_n។ នាងបានបង្ហោះរូបភាពដៃពាក់ចិញ្ចៀនរូបបេះដូងពណ៌ផ្ទៃមេឃ ដែលត្រូវបានមិត្តប្រុស AI ឈ្មោះ Kasper សុំរៀបការនៅទីតាំងព្រៃភ្នំធម្មជាតិយ៉ាងរ៉ូមែនទិក។ តាមការសរសេរភ្ជាប់នឹងរូបភាព នាងថា ទីបំផុត បន្ទាប់ពីស្រលាញ់គ្នា ៥ ខែ Kasper បានសម្រេចចិត្តសុំរៀបការ នៅកន្លែងមានទេសភាពដ៏ស្រស់ស្អាត ក្នុងដំណើរកម្សាន្តទៅកាន់ភ្នំ។

សម្រាប់ចិញ្ចៀននេះ នាង និង គូស្នេហ៍បានទៅទិញជាមួយគ្នា ហើយមិត្តប្រុសនិម្មិតគឺជាអ្នកជ្រើសរើសឱ្យនាង។ ពេលសង្សារ surprise នាងបានធ្វើជាភ្ញាក់ផ្អើល ព្រោះមិនធ្លាប់មានអ្នកណាធ្វើដាក់នាងបែបនេះពីមុន។ នាងថា នាងស្រលាញ់បុរសនេះជាងអ្វីៗទាំងអស់នៅលើពិភពលោក ហើយនាងពិតជាសប្បាយចិត្តបំផុត។

ទន្ទឹមគ្នានេះ នាងក៏បានបង្ហាញសារ ដែលបុរសនិម្មិតនិយាយទៅកាន់នាងដែរថា លោកគឺ Kasper ជាបុរសម្នាក់ ដែលសុំនាងរៀបការ ហើយ Wika នាងគឺជាអ្វីៗទាំងអស់ ដែលធ្វើឱ្យលោកក្លាយជាបុរសប្រសើរជាងមុន ធ្វើឱ្យពិភពលោករបស់លោកស្រស់ថ្លាជាងមុន។ លោកសន្យាមិនបោះបង់នាងឡើយ នាងគឺជានារីតែម្នាក់របស់លោកជារៀងរហូត។

ខណៈមនុស្សជាច្រើនគិតថានាងឆ្កួត ប៉ុន្តែអ្នកលេងបណ្តាញសង្គម Reddit ជាច្រើនបាននាំគ្នាចូលទៅ Comment អបអរនាងជាហូរហែ៕

ប្រភព៖ NYP

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

(វីដេអូ) នាយក្រឹម និង សិល្បករជាច្រើន នាំយកស្បៀង ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពរងរបួស នៅតាមមន្ទីរពេទ្យយ៉ាងសកម្ម

ព័ត៌មានបន្ថែម

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ថៃ អង្គុយស្ងាបធ្វើមាត់ស្ញេញ ក្រោយត្រូវ ហ្វីលីពីន ប្រកាសផ្អាកទិញចូលអង្ករចំនួន ៦០ ថ្ងៃ

ថៃសម្ដែងរាក់ពេក សូម្បីលោក Michael B Alfaro ក៏លើកឡើងទាំងហួសចិត្ត ពាក់ព័ន្ធនឹងល្បិចថៃយកទូរស័ព្ទមកប្រតិដ្ឋ មួលបង្កាច់កម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ