អ្នកនិយមលេងបណ្តាញសង្គមនានា ជាពិសេស អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានជ្រាបហើយ នូវរឿងរ៉ាវជាបន្តបន្ទាប់ ដែលកើតមានឡើងនៅក្នុងរង្វង់សិល្បៈ បុគ្គលល្បីៗ ទាំងរឿងល្អ និង រឿងរកាំរកូសជាដើម ដោយបង្កជាការផ្ទុះចែករំលែក វែកញែក ឈ្លោះប្រកែកពេញបណ្តាញសង្គម។
យ៉ាងណាមិញ ស្របពេលរឿងរ៉ាវខាងលើនៅមិនទាន់ស្ងប់ ស្រាប់តែអ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយថា៖ «នែ! ស្រុកទេសកំពុងមានគេបំពាន ម្តេចមកឈ្លោះ អ៊ីចឹង ? យី!»។
បើទោះជាមិនដឹងថា ការបង្ហោះសារខាងលើចង់សំដៅទៅបុគ្គលណា ឬរឿងអ្វីនោះឡើយ តែអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមជាច្រើនបានចែករំលែក និង យល់ឃើញដូចអ្នកនាង ខាត់ សុឃីម ដែរ៕