មុនឡើងយន្តហោះយប់នេះ ជ័យ សូវ៉ាត សុំឱ្យឪពុកម្ដាយធម៌ប្រោះព្រំ មុនចាកចេញទៅរៀននៅកូរ៉េ ២ ឆ្នាំ

Share This

ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រុស ជ័យ សូវ៉ាត ច្បាស់ជាបានជ្រាបខ្លះមកហើយពីរឿងរ៉ាវឯកជននៃជីវិតគ្រួសាររបស់លោក ដែលបច្ចុប្បន្ន លោក ជ័យ សូវ៉ាត គឺរស់នៅជាមួយនឹងឪពុកម្តាយធម៌។ ក្នុងនោះ ឪពុកម្តាយធម៌របស់លោក ជ័យ សូវ៉ាត បានទទួលយកលោកមកចិញ្ចឹមបីបាច់ដូចកូនបង្កើតតាំងពីអំឡុងឆ្នាំ ​​២០១៥ ពោលគឺពេលលោកអាយុ ​​២១​ឆ្នាំ​​។

ក្នុងនាមជាកូនធម៌ក៏ពិតមែន ប៉ុន្តែលោក ជ័យ សូវ៉ាត បានបំពេញតួនាទីយ៉ាងល្អដូចជាកូនបង្កើត ដោយលោកខំប្រឹងប្រែងសិក្សា ធ្វើការតបស្នងសងគុណដល់អ្នកមានគុណទី ២ របស់លោក ដោយលោក ជ័យ សូវ៉ាត បានសិក្សាបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតផង ជាម្ចាស់ឱសថស្ថានផង និង ប្រឹងប្រែងលើវិថីសិល្បៈផង មិនដែលឱ្យឪពុកម្តាយធម៌ពិបាកនោះឡើយ។

ជាក់ស្តែង ថ្មីៗនេះ លោក ជ័យ សូវ៉ាត បានធ្វើឱ្យឪពុកម្តាយធម៌របស់លោក មានមោទកភាពជាថ្មីក្នុងនាមជាអាណាព្យាបាល ដោយលោកបានជាប់អាហារូបករណ៍ដល់ទៅ ២ ឆ្នាំ ក្នុងការសិក្សាថ្នាក់អនុបណ្ឌិតជំនាញឯកទេសើស្បែកនៅប្រទេសកូរ៉េ។

យ៉ាងណាមិញ នៅយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក ជ័យ សូវ៉ាត នឹងធ្វើដំណើរទៅបន្តការសិក្សាហើយ ដោយនៅ​​​ព្រឹកនេះ មុននឹងចាកចេញពីប្រទេសកម្ពុជា គឺលោកមិនភ្លេចគុណព្រះរស់នោះឡើយ ដោយតារាចម្រៀងប្រុសរូបនេះបានក្រោកពីព្រលឹមទទួលពរជ័យ ដោយឱ្យឪពុកម្តាយធម៌ស្រោចទឹកជូន។ ទន្ទឹមនឹងគ្នានោះ លោក​ ជ័យ សូវ៉ាត ក៏ទទួលបានការអបអរសាទរ និង ជូនពរដល់លោកនូវដំណើរថ្មី នៅប្រទេសកូរ៉េក្នុងការសិក្សាបន្តនេះផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ព័ត៌មានបន្ថែម

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

(វីដេអូ) ពូកែទាំងព្រម! ងិន ម៉ារ៉ាឌី រៀនជំនាញលើវិស័យច្នៃក្រចក រហូតទៅប្រឡងជាប់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ