នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ បានជូនដំណឹងទៅកាន់បណ្តាអ្នកលក់ដុំលក់រាយ និង បងប្អូននិយមបរិភោគទុរេន ដោយថ្មីៗនេះ ខាងសហគមន៍សង្កេតឃើញថា មានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្តាក្រុងរាជធានី-ខេត្ត បានផ្សព្វផ្សាយលក់ដោយអះអាងថាជាទុរេនបែកអន្លូងយ៉ាងគគ្រឹកគគ្រេងទៅដល់អ្នកបរិភោគ ជាពិសេសតាមបណ្តាញសង្គម ដែលទាំងនេះ វាធ្វើឱ្យប៉ះពាល់ដល់កសិករដាំទុរេន នៅទឹកដីខាងបែកអន្លូងទាំងមូល។
ខាងសហគមន៍បានបន្តថា ដោយហេតុថាទុរេនដែលដាក់លក់ទាំងនោះ មិនមានប្រភពពិតប្រាកដ ឬ ក៏អាចជាទុរេននាំចូលមកពីប្រទេសជិតខាង ដែលចិនមិនអនុញ្ញាតឱ្យចូលក៏ថាបាន ដែលទាំងនេះអាចបណ្តាលឱ្យប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ។

ដូច្នេះហើយ ទើបខាងសហគមន៍បានចេញមកបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ទុរេនបែកអន្លូង ឬ ទុរេន មានប្រភពមកពីតំបន់បែកអន្លូង ភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជទុរេនម៉ាន់ថង ហើយករណីទុរេនម៉ាន់ថងដែលអាចកាត់បានគឺមានបរិមាណតិចតួចបំផុត ដែលមិនអាចដាក់លក់ ឬ ផ្សាយលក់យ៉ាងច្រើន ឬ ដល់រាប់តោននោះបានដែរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖