មុនចាប់អាជីពចម្រៀងល្បីល្បាញដូចសព្វថ្ងៃ ស្រីស្អាត ទាង រតនៈ ហៅ ​SK ធ្លាប់រៀនចប់ច្នៃម៉ូដហ្វេហ្សិនពីសាលាល្បីមួយ

Share This

តាមរយៈផលិតកម្ម GenMusix កញ្ញា ទាង រតនៈ ឬ មានឈ្មោះនៅក្នុងអាជីពចម្រៀងហៅថា SK នាងគឺជាតារាចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ។ ក្រៅពីអាជីពចម្រៀង នាងក៏កំពុងមានទីផ្សារខ្ពស់ក្នុងវិស័យសម្រស់ និង ហ្វេហ្សិនផងដែរ។ ពិតមែនទៅ អាជីពចម្រៀងបច្ចុប្បន្ន មិនមែនជាអ្វីដែលនាងគ្រោងទុកនោះទេ តែយ៉ាងណា វាបានក្លាយជាវិថីមួយ ដែលនាំឱ្យនាងទទួលបានឱកាសជាច្រើន។

ចាប់កំណើតនៅថ្ងៃទី ២១ ខែ មីនា ស្ថិតក្នុងតារានិករ Aries កញ្ញា ទាង រតនៈ ឬ  SK បានចាប់ផ្តើមបោះជំហានចូលក្នុងវិស័យហ្វេហ្សិន មុនក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពដូចសព្វថ្ងៃ។ នាងបានសិក្សាផ្នែកច្នៃម៉ូដហ្វេហ្សិន នៅសាលា MAPA បន្ទាប់មកចាប់ផ្តើមអាជីពជាអ្នកថតបង្ហាញម៉ូដសម្លៀកបំពាក់សម្អាងការ និង សម្តែងរឿងខ្លី។

វិថីឆ្ពោះទៅកាន់អាជីពចម្រៀង ហាក់មិនមែនជាអ្វីដែលនាងគ្រោងទុកនោះទេ ពោល វាបានកើតឡើងអំឡុងពេលនាងកំពុងថតបង្ហាញម៉ូដសម្អាងការ ដែលគ្រានោះ មានអ្នកផាត់មុខម្នាក់ បានណែនាំនាងទៅកាន់អ្នកដឹកនាំរឿងម្នាក់ ដែលកំពុងស្វែងរកតួថតសម្រាប់រឿងភាគបែបកូរ៉េ។ នេះហើយជាពេលដំបូង ដែលនាងបានសម្តែង ហើយក៏ជាពេល ដែលនាងបានជួប លោក Step តារាចម្រៀងប្រចាំផលិតកម្ម GenMusix សព្វថ្ងៃ។ លោក Step បានណែនាំនាងទៅកាន់ផលិតកម្ម GenMusix ហើយដោយឃើញនាងមានទេពកោសល្យ និង សក្តានុពលផងនោះ ខាងផលិតកម្មក៏បានដុសខាត់នាងឱ្យក្លាយជាតារាចម្រៀងផ្លូវការតែម្តង។

ក្លាយជាតារាចម្រៀងត្រឹមមួយប៉ប្រិចភ្នែក SK បានចាប់យក និង ប្រើឱកាសនេះអស់ពីចិត្ត។ ក្នុងរយៈពេលដ៏ខ្លី នាងទទួលបានប្រជាប្រិយខ្លាំង មិនថាទាំងសំឡេង រូបសម្រស់ ក៏ដូចជាស្ទីលផ្ទាល់ខ្លួនផងដែរ។ នាងជឿជាក់ថា ការបង្ហាញស្ទីល unique ឬ ស្ទីលដោយឡែកជារបស់ខ្លួន គឺជាផ្នែកមួយដ៏ធំក្នុងការលូតលាស់ ក៏ដូចជាធ្វើឱ្យគេស្គាល់នាងច្បាស់នៅក្នុងវិស័យនេះ។

ទោះដើរហួសខ្ពស់ឆ្ងាយប៉ុនណា SK នាងនៅតែមិនបោះចោលនូវអ្វី ដែលចាប់ផ្តើមពីដំបូង។ ឆ្លៀតពេលពីការថតសំឡេង និង វីដេអូចម្រៀង នាងតែងចូលចិត្តចំណាយពេលស្ងប់ស្ងាត់នៅផ្ទះ គូរ sketch ឌីហ្សាញហ្វេហ្សិនថ្មីៗ ឬ បន្ធូរអារម្មណ៍មើលខ្សែភាពយន្ត។ អាចថា ហ្វេហ្សិន នៅតែសំខាន់សម្រាប់នាង វាអាចឱ្យនាងបញ្ចេញភាពច្នៃប្រឌិត ក្រៅពីតន្ត្រី។ ចំណែកស្ទីលតុបតែងខ្លួនវិញ ជារឿយៗនាងបំផុសគំនិតពីសមាជិកក្រុមចម្រៀងកូរ៉េ (G)I-DLE គឺ Miyeon។

សម្លឹងឆ្ពោះទៅមុខ SK នៅតែមានមហិច្ឆតាជានិច្ច ដោយសង្ឃឹមថា នាងនឹងពង្រឹងជំនាញហ្វេហ្សិន ហើយលូកចូលឱ្យជ្រៅទៅក្នុងឧស្សាហកម្មនេះ។ ចំណែកតន្ត្រី បច្ចុប្បន្ននាងកំពុងត្រៀមខ្លួនសម្រាប់គម្រោងផលិតវីដេអូចម្រៀងជាមួយផលិតកម្ម ដោយនាងបង្ហើបថា ក្នុងនោះនឹងនាំមកជាច្រើននូវភាពច្នៃប្រឌិត និង ថាមពល៕

ប្រភព៖ Prestige 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ជ្រកក្រោមផលិតកម្មថ្មី ១ ឆ្នាំ រ៉េត ស៊ូហ្សាណា ក្តោបបានឱកាសទៅសម្តែងនៅក្រៅប្រទេសផ្ទួនៗ

(វីដេអូ) ខ្ញីចាស់កាន់តែហឹរ! អ្នកគាំទ្រសរសើរ តារាចម្រៀងរៀមច្បង ម៉ៅ ស៊ីណាត ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» សម្រស់មិនប្រែតាមវ័យសោះ

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ