មិនឱ្យថៃចូលរុករានតាមអំពើចិត្តទេ! កម្ពុជា បញ្ជូនការតវ៉ាជាផ្លូវការទៅកាន់ថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលតំបន់ពលរដ្ឋខ្មែររស់នៅ

Share This

តាមរយៈក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបញ្ជូនការតវ៉ាជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និង ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។

តាមប្រភពបានឱ្យដឹងទៀតថា ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី ២៧ សីហា នៅទីស្តីការគណៈរដ្ឋមន្ត្រីថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និង យោធាថៃ រក្សានូវស្ថានភាពមិនផ្លាស់ប្តូរ ដូចដែលមាននៅពេលបទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង ២៤:០០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយចាត់វិធានការសមស្របដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភបំពានស្រដៀងគ្នានេះបន្ថែមទៀត ដោះស្រាយទំនាស់ព្រំដែនខាងលើតាមរយៈយន្តការ GBC និង JBC ព្រមទាំងគោរពយ៉ាងពេញលេញ និង ដោយគ្មានលក្ខខណ្ឌចំពោះកិច្ចព្រមព្រៀងទ្វេភាគី និង កាតព្វកិច្ចអន្តរជាតិទាំងអស់ ដែលរួមមានអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ បទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ព្រមទាំងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនភូមិភាគ រវាងកម្ពុជា និង ថៃ។

ជាមួយគ្នានោះដែរក្រសួងការបរទេស ក៏បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះ ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ តាមរយៈការប្រើកម្លាំងនោះទេ៕

ប្រភព ៖ ក្រសួងព័ត៌មាន 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ