ក្រោយពីដំណើរការប្រកួតអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតកម្មវិធីប្រកួតបវរកញ្ញា Miss Earth 2025 បានរកឃើញម្ចាស់មកុដហើយ កាលពីរាត្រីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ គឺ Miss Earth Czech Republic 2025 Natálie Puškinová។

ងាកមកកាន់ Miss Earth Cambodia 2025 កញ្ញា សារ៉ាន់ គឹមឡាង ឯណោះវិញ បើទោះជាការប្រកួត Miss Earth 2025 កញ្ញាមិនអាចឈានចូលដល់ Top ណាមួយក៏ពិតមែន ប៉ុន្តែបវរកញ្ញាតំណាងឱ្យកម្ពុជារូបនេះ បានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរួចហើយដែរ។

ក្នុងនោះដែរ ការចូលរួមប្រកួតរបស់កញ្ញា សារ៉ាន គឹមឡាង លើឆាកអន្តរជាតិនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ សរសើរពីការលះបង់ ប្រឹងប្រែងយ៉ាងខ្លាំងរបស់នាង មិនចុះចាញ់នឹងការលំបាកនោះឡើយ៕


