មិនស្ងប់ទេ! តារាងបាល់មួយនៅខេត្តប៉ាតានី ប្រទេសថៃ ត្រូវគេលួចដាក់គ្រា-ប់បែ-កអំឡុងពេលប្រកួត សំឡេងផ្ទុះលាន់ខ្លាំងផ្អើលមនុស្សរត់ពេញទីលាន

Share This

កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅខេត្តប៉ាតានី ប្រទេសថៃ មានករណីលួចបង្កប់គ្រាប់បែកជាថ្មី ដោយម្តងនេះជាលួចដាក់នៅក្នុងទីលានតារាងបាល់ខណៈកំពុងមានការប្រកួត​ បង្កឱ្យអ្នកស័្មគ្រចិត្តរក្សាសន្តិសុខចំនួន ៤ នាក់បានរងរបួស។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ ៤ ល្ងាច នៅទីលានបាល់ទាត់ភូមិលេខ ៤ ឃុំណាំដាំ ស្រុកថងយ៉ាងដេង ខេត្តប៉ាតានី។ ដោយក្នុងនោះ មានពិធីប្រគល់រង្វាន់ក្នុងការប្រកួតកីឡារបស់រដ្ឋបាលឃុំណាំដាំ ដោយមានប្រជាជនក្នុងស្រុក ថ្នាក់ដឹកនាំមូលដ្ឋាន និងមន្រ្តីរដ្ឋាភិបាលជាច្រើនបានចូលរួម ស្រាប់តែនៅសុខៗក៏មានការលាន់ផ្ទុះយ៉ាងខ្លាំង បង្កឱ្យប្រជាជនរត់ផ្អើលភិតភ័យពេញទីលាន ហើយបង្កឱ្យមានអ្នកស័្មគ្រចិត្តរក្សាសន្តិសុខចំនួន ៤ នាក់ បានរងបួសស្រាល តែក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះរួចរាល់។

យ៉ាងណាមិញ ខាងអាជ្ញាធរបានរកឃើញគ្រាប់បែកទម្ងន់ប្រហែល ២ គីឡូក្រាមនៅជិតកន្លែងកើតហេតុ ហើយសន្និដ្ឋានថាមិនមែនជាគ្រាប់បែកប្រហារជីវិត តែជាគ្រាប់បែកបង្កឱ្យអសន្តិសុខ។ អាជ្ញាធរក៏បានរឹតបន្តឹងការពារសុវត្ថិភាព និង កំពុងស្រាវជ្រាវរកជនបង្កមកដាក់ទោសទៅតាមផ្លូវច្បាប់៕

ប្រភព៖ AMARINTV

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ត្រូវដងត្រូវផ្លែគ្នាណាស់! វេហាហ៍ និង ភរិយា មាស សាលី ចេញវីដេអូម្ដងៗ ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រឡាញ់ជិតដិតគ្នា ដូចសាច់ឈាមបង្កើត

ភ្ញាក់ផ្អើល! ស្ថាប័ន MUC ប្រកាសថា សុគា គឹមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

កំពុងពេញនិយម! ប្រុសៗនៅជប៉ុន ឥលូវនាំគ្នាទៅសាឡនតែងខ្លួនជាមនុស្សស្រី ព្រោះចង់គេចពីសម្ពាធការងារ

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

ព័ត៌មានបន្ថែម

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ