អ្នកនិយមតាមដានវិស័យបវរកញ្ញា កាលពីពេលកន្លងទៅនេះ ច្បាស់ជាបានជ្រាប និង បានបញ្ចេញមតិវែកញែកជាថ្មីម្តងទៀតហើយ ក្រោយពីទទួលដំណឹងពី លោក អ៊ឹម ជីវ៉ា ថា កម្មវិធី Miss Grand Cambodia ត្រូវបានម្ចាស់ប្រ៊េនល្បីម្នាក់ ទិញឱ្យតារាល្បីម្នាក់ជាអ្នកកាន់កម្មវិធីនេះទៀតផង។
ក្នុងនោះ ក្រោយទទួលបានដំណឹងខាងលើ មហាជនជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំង ខណៈម្ចាស់កម្មវិធី MGI តាណាវ៉ាត់ ធ្លាប់មានបញ្ហាជាមួយនឹងអ្នកគ្រប់គ្រង MGC ចាស់ និង បង្ហាញអត្តចរិតមិនសមរម្យឡកឡាយដល់រដ្ឋាភិបាលកម្ពុជាម្ដងហើយម្ដងទៀត។
ដោយឡែកនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារទាំងព្រឹកមិនសំចៃមាត់ ដូចបង្ហាញដំរួយថា មានបវរកញ្ញាកម្ពុជាឈរជា MGC 2025 ទៅប្រកួតកម្មវិធី MGI។
ក្នុងនោះ លោក អ៊ឹម ជីវ៉ា រៀបរាប់ថា៖ «មិនចេះខ្មាសគេសោះពួកមីអត់ខួរនេះ! ឱ្យតែបវរកញ្ញាណាហ៊ានទៅចូលរួមប្រកួតកម្មវិធី Miss Grand តំណាងឱ្យកម្ពុជា ពេលមកវិញ ខ្ញុំ និង ដឹកនាំ Fan ស្វាគមន៍ដោយកក់ក្តៅមិនថា ផ្លូវទឹក អាកាសផ្លូវគោកឡើយ»៕