មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

Share This

រយៈពេលជាង ១ សប្ដាហ៍ហើយ ដែលបវរកញ្ញា ផន ស្រីពី កំពុងស្ថិតក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិ Miss Cosmo 2025 នៅប្រទេសវៀតណាម ដោយពីវគ្គថ្ងៃទៅវគ្គថ្ងៃ បវរកញ្ញារូបនេះ កាន់តែបង្ហាញពីសក្កានុពល និង ភាពជឿជាក់ រឹងមាំស្វាហាប់ក្នុងដំណើរការប្រកួត ទាំងទំនាក់ទំនង និង រៀបចំខ្លួនស្អាតឆ្វាចៗលេចធ្លោខ្លាំង ដ្បិតតែនាងពុំសូវមានកម្លាំងចិត្ត ខណៈមិនសូវទទួលបានសំឡេងគាំទ្រច្រើនពីមហាជនកម្ពុជា។

ស្របពេលនេះដែរ បើងាកមើលហ្វេសប៊ុកផេកក្រុមអ្នកគាំទ្របវរកញ្ញាជាច្រើន កំពុងបង្ហោះអំពាវនាវរកសំឡេងគាំទ្រពីមហាជនឱ្យបវរកញ្ញា ផន ស្រីពី ខណៈក្នុងដំណើរការប្រកួតរបស់នាងប៉ុន្មានថ្ងៃកន្លងទៅ ស្ងាត់ពុំសូវមានការចាប់អារម្មណ៍គាំទ្រច្រើនពីមហាជនប៉ុន្មានឡើយ។ លើសពីនេះ ដោយសារមិនសូវទទួលបានការដានតាមគាំទ្រពីមហាជនកម្ពុជា ផន ស្រីពី ក៏បានបង្ហាញការអាក់អន់ចិត្តខ្លះៗដែរ ប៉ុន្តែនាងនៅតែបង្ហាញឆន្ទៈមិនបោះបង់ និង បន្តខំប្រឹងប្រែងបង្ហាញឱ្យអស់ពីសមត្ថភាពឈរលើឆាកអន្តរជាតិមួយនេះ ដើម្បីមុខមាត់ប្រទេសកម្ពុជា។

ដោយឡែក ក្រៅពីផេកគាំទ្រវិស័យបវរកញ្ញា ងាកមើលអ្នកក្នុងសិល្បៈវិញ ក៏បានឃើញកំពូលតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ ចែករំលែកសារលើហ្វេសប៊ុកពីបវរកញ្ញាកម្ពុជា ផន ស្រីពី ដោយលោកចូលរួមបង្ហាញការគាំទ្រលើកទឹកចិត្ត និង ផ្ដល់កម្លាំងចិត្តដល់ ស្រីពី ដែលកំពុងតំណាងកម្ពុជាប្រកួតកម្មវិធីអន្តរជាតិមួយនេះ។ ជាមួយគ្នានោះ លោក ក៏បានបញ្ចេញជាមតិក្នុងន័យអំពាវនាវសូមឱ្យបងប្អូនមហាជនកម្ពុជា ចូលរួមតាមដានគាំទ្រ និង លើកទឹកចិត្តដល់បវរកញ្ញារូបនេះ ដើម្បីឱ្យនាងមានកម្លាំងចិត្តប្រកួត នាំភាពជោគជ័យមកមាតុភូមិវិញ។

ក្នុងនោះ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរៀបរាប់ថា ៖ «បវរកញ្ញាក៏ជាវិស័យមួយមានចំណែកក្នុងការជួយផ្សព្វផ្សាយសិល្បៈ វប្បធម៌ខ្មែរលើឆាកអន្តរជាតិដែរ ពិសេសបង្ហាញពិភពលោកឱ្យបានឃើញពីរូបសម្បតិ្ត ចំណេះដឹង ទេពកោលស្យរបស់នារីខ្មែរ ដែលមានភាពក្លាហានក្នុងការឈរនៅលើឆាកអន្តរជាតិ ហើយបានប្រើប្រាស់នូវសមត្ថភាព ប្រើប្រាស់សំឡេងរបស់គាត់និយាយទៅកាន់ពិភពលោកពីកម្ពុជា។ បេក្ខនារីកម្ពុជា គឺតំណាងឱ្យកម្ពុជាក្នុងការឈរជើងលើឆាកប្រកួតប្រជែងមួយដែលមានការចូលរួមពីប្រទេសជាច្រើនទាំងនៅអាស៊ី អឺរ៉ុប ដើម្បីដណ្តើមយកជ័យលាភីលើកមុខមាត់ដល់ប្រទេសរបស់ខ្លួន។ បេក្ខភាពមួយណាក៏ចង់ទទួលបានជ័យលាភីឱ្យប្រទេសខ្លួនដែរ ពិសេសប្រជាជនរបស់ប្រទេសនីមួយៗ ពិតជាចង់ឃើញបវរកញ្ញាតំណាងប្រទេសខ្លួនទទួលបានជោគជ័យ។

ចុះកម្ពុជាយើង ចង់ឃើញ Miss Cosmo Cambodia របស់យើងទទួលបានជោគជ័យដែរឬទេ? ខ្ញុំឃើញថាបេក្ខភាពប្រទេសនីមួយៗ គេទទួលបានការលើកទឹកចិត្តពីប្រជាជន ឬ Fans របស់គេណាស់ ពិសេសប្រទេសជិតខាងយើង។ សម្រាប់គាត់ជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ គាត់មានសមត្ថភាព មានចំណេះដឹង និង ទេពកោសល្យ ពិសេសគឺមហិច្ឆតា និង ភាពក្លាហាន តែអ្វីដែលគាត់ខ្វះ និង កំពុងត្រូវការបំផុត គឺកម្លាំងចិត្តពីប្រជាជនកម្ពុជាសម្រាប់គាត់ក្នុងការប្រកួតប្រជែងមួយនេះ។ សូមបងប្អូនជួយផ្តល់កម្លាំងចិត្តដល់គាត់ផង ចង់ឃើញគាត់ទទួលបានជោគជ័យ យកជោគជ័យមកវិញទេ? បើចង់ សូមកុំនៅស្ងៀមអី ប្រើប្រាស់សំឡេងគាំទ្ររបស់យើង និង កម្លាំងចិត្តជូនដល់គាត់ទាំងអស់គ្នា។ ពីខ្ញុំ ជូនពរឱ្យប្អូនមានសុខភាពល្អ មានកម្លាំងចិត្តក្នុងការប្រកួត និង ជូនពរឱ្យប្អូនដណ្តើមបានជោគជ័យមកកាន់ប្រទេសកម្ពុជា។ អ្នកជាមនុស្សដែលមានសមត្ថភាព សូមប្រើសមត្ថភាពរបស់អ្នកយកជោគជ័យឱ្យបាន ជោគជ័យសម្រាប់ខ្លួនអ្នក គ្រួសារអ្នក និង សម្រាប់កម្ពុជា»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រសួងកម្រិតហើយ! អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព តាមបណ្ដាញសង្គម ត្រូវមានវិញ្ញាបនបត្របញ្ជាក់វិជ្ជាជីវៈ និង បទពិសោធយ៉ាងតិច ១ ឆ្នាំ

ព្រោះចង់បានរបស់គេ ថៃដល់ថ្នាក់ធ្វើប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របី ពីស្នោដាក់តាំងក្នុងផ្សារទំនើប ហើយស្រែកថាជារបស់ខ្លួន

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

ព័ត៌មានបន្ថែម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

អបអរសាទរ! សិល្បការិនីរៀមច្បង ស្វែង សុជាតា កាន់ដៃស្វាមីរូបសង្ហា ចូលរោងការព្រឹកនេះយ៉ាងអធិកអធម

ស្វែងរកព័ត៌មាន​ ឬវីដេអូ