អ្នកគាំទ្រលោក ហ្សូណូ ច្បាស់ជាបានជ្រាបមកហើយថា តារាចម្រៀងប្រុសរូបនេះ ត្រូវបានចាត់ទុកជាតារាចម្រៀង ដែលស្ងប់ស្ងាត់បំផុតនៅលើបណ្តាញសង្គម ព្រោះជារឿយៗមិនថានៅលើគណនីហ្វេសប៊ុកផ្ទាល់ ឬផេកនោះឡើយ លោកតែងតែបង្ហាញតែពីរឿងការងារ ច្រើនជាងរឿងឯកជន។
លើសពីនោះ ពាក់ព័ន្ធនឹងការបញ្ចេញមតិវែកញែកវិញ ក៏លោកមិនសូវ ដែលបានបង្ហាញដែរ សូម្បីតែកន្លងមក លោកធ្លាប់មានបញ្ហាផ្ទាល់ខ្លួន ក៏លោកមិនសូវចេញមកបកស្រាយដែរ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោក ហ្សូណូ បានបង្ហោះសារមួយឃ្លា ធ្វើឱ្យអ្នកគាំទ្រចាប់ ដោយលោកពាក់ព័ន្ធនឹងការរើសអើងក្នុងសង្គម។
សារនោះ លោក ហ្សូណូ បានរៀបរាប់យ៉ាងខ្លីថា៖ «ពាក្យថាការរើសអើង សម្បុរ ភេទ សាសន៍ វាគួរតែមិនមាន ដោយសារតែយើងរស់នៅក្រោមមេឃតែមួយ»។ សារនោះ លោក ហ្សូណូ ត្រូវបានអ្នកគាំទ្រយល់ស្រប និង បានចែករំលែកជាបន្តបន្ទាប់ផងដែរ៕