កាលពីថ្មីៗកន្លងទៅនេះ សារព័ត៌មានរបស់ចិនមួយបានរាយការណ៍ករណីដ៏កម្រ និង មិននឹកស្មានរបស់បុរសជនជាតិចិន វ័យ ៤៨ ឆ្នាំម្នាក់ ដោយរូបគេប៊ិះនឹងអស់ជីវិត ព្រោះតែរូបគេត្រូវបានស្រមោចមួយក្បាលខាំ។
រូបតំណាង
តាមព័ត៌មានបានឱ្យដឹងថា នៅសុខៗបុរសរូបនេះ មានការណែនទ្រូងខាងឆ្វេងយ៉ាងខ្លាំង ពិបាកដកដង្ហើម និង បែកញើសមិនបាត់សោះ ហើយអ្នកផ្ទះក៏បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជិតផ្ទះ។ ក្នុងនោះ ខាងពេទ្យបានវិនិច្ឆ័យថាបុរសនេះមានជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាល ហើយក៏ត្រូវបានបញ្ជូនទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យស្រុក។
បុរសនេះមានសម្ពាធឈាមទាបខ្លាំង ហើយបេះដូងក៏ខ្វះឈាមទៀត ទើបគ្រូពេទ្យក៏បានធ្វើការវះកាត់ រួចបញ្ជូនទៅបន្ទប់ ដើម្បីតាមដាន ហើយ ៤ ថ្ងៃក្រោយមក បុរសនេះក៏សះស្បើយបន្តិចម្តងៗ និង ចាប់ផ្តើមត្រឡប់មកសភាពដើមវិញ។ បុរសនេះបានឱ្យដឹងថា ខ្លួនត្រូវបានស្រមោចមួយក្បាលខាំ តែមិនចាប់អារម្មណ៍ឡើយ ហើយខាងគ្រូពេទ្យបានឱ្យដឹងថា វាអាចជាមូលហេតុដែលបង្កឱ្យសុខភាពមានការប្រតិកម្មយ៉ាងខ្លាំងបែបនេះ៕
ប្រភព៖ Khoasod