មិនលេងសើចទេ! យុវជនម្នាក់ ១ខែ ៣០ថ្ងៃយល់សប្តរាល់យប់ បាយមិននឹកទឹកមិនស្រេក យូរទៅដុនដាបទៅៗ រហូតត្រូវព្យាបាលផ្លូវចិត្តនៅមន្ទីរពេទ្យ

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាតទុកជាមេរៀន បន្ទាប់ពីយុវជនមួយរូប បានដាច់ចិត្តទម្លាយ និង ចែករំលែកនូវបញ្ហារបស់ខ្លួន ដែលកំពុងជួបប្រទះ ក៏ដូចជាកំពុងទទួលបានការព្យាបាលផ្លូវចិត្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្នែកសុខភាពផ្លូវចិត្ត។

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីដែលមានឈ្មោះ Pirin-ពីរីន បានបង្ហោះសារនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ឱ្យបានដឹងបែបនេះ ៖ «My last choice and last trying! តែងតែគិតថាខ្លួនឯងមិនអីទេ វាជារឿងធម្មតាទេ យូរទៅនឹងប្រសើរឡើងវិញ! តែកាន់តែយូរកាន់តែដុនដាបទៅៗខំព្យាយាមផ្លាស់ប្ដូរទម្លាប់រស់នៅ បានតែ ១-២ ថ្ងៃ ត្រឡប់មកសភាពដើមវិញទៀតហើយ ហត់ណាស់ហត់ៗ ទៅមុខមិនរួចទេ ចង់ឱ្យខ្លួនឯងដូចពីមុនវិញណាស់ ជីវិតត្រូវជាប់គាំង»

យុវជនរូបនេះ បានរៀបរាប់ពីដើមហេតុនៃបញ្ហាថា ៖ «ផ្ដើមដោយអារម្មណ៍ឈឺចាប់សោកសៅរាល់ថ្ងៃ គេង ១ ខែ ៣០ ថ្ងៃ យល់សប្ដរាល់យប់ (យល់សប្ដធម្មតាៗទេ) ក្រោយមកចាប់ផ្ដើមយល់សប្ដអាក្រក់ៗ បន្ទាប់មកយល់សប្ដឃើញតែសពរស់ឡើងវិញរាល់យប់ ខ្ញុំឈឺក្បាលខ្លាំងណាស់ ពិសេសពេលយប់ ឈឺម្ដងៗស្រែកយំ វាក៏បាត់ទៅវិញ មកដល់ពេលនេះបាត់បង់អារម្មណ៍រីករាយ អារម្មណ៍ពិបាកចិត្ដក៏គ្មាន ដូចមនុស្សគ្មានអារម្មណ៍អីទាំងអស់ ដូចរុក្ខជាតិហើយ ដឹងថាពិបាកក្នុងខ្លួនតែមិនដឹងរឿងអីឱ្យប្រាកដទេ បើមិនបានយំទេនៅមិនកើត បាត់បង់ចំណង់អាហារ អីក៏លេបមិនចូលដែរ ពេលខ្លះឃើញម្ហូបចង់ក្អួត ឆ្អែតយកតែម្ដង។

ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំហត់សូម្បីហាមាត់និយាយ ហត់នឹងញ៉ាំបាយ លេបទឹក ចង់តែគេងមួយកន្លែង មនុស្សធ្លាប់តែរស់នៅស្អាត បន្ទប់ដូចគំនរសំរាមក៏មិនទើសអីដែរ ឆ្ងល់ចេះនៅកើត ប្រាកដណាស់ព្រោះលែងខ្វល់អី ខ្ជិលៗគ្រប់យ៉ាង ពេលត្រូវគេងគេងច្រើនពេក គិតតែងងុយគេង គេងមិនឆ្អែតសោះ ១ ថ្ងៃគេង ៣ ពេល ដល់មិនគេងគឺទល់ៗភ្លឺ ២ ថ្ងៃអីមិនទាន់ងងុយផង សឹងមិនជឿថាខ្លួនឯងធ្លាក់មកដល់ចំណុចនេះ ងាកទៅក្រោយស្ដាយខ្លួនឯងពីមុន ចង់បានខ្លួនឯងមកវិញ តែមិនអាចធ្វើបាន ថ្ងៃ និង យប់ដូចមនុស្ស ២ នាក់ផ្សេងគ្នា។

ថ្ងៃមក គ្រាន់សោះក៏ក្រោះអាចចេញជួបមនុស្សធម្មតាដូចគេ តែយប់មក វេទនាខ្លាំងពិបាកខ្លាំងក្នុងខ្លួនមួម៉ៅ ស្រែកយំ ធាក់នេះធាក់នោះ គេងមិនលក់ដល់ថ្នាក់សុំអង្វរខ្លួនឯងឱ្យគេង ក្រោកពីគេងពេលណាមានអារម្មណ៍ថាហត់មិនចង់ធ្វើអីទាំងអស់ អារម្មណ៍ដែលថាគេងមិនស្ងប់ គេងទៅដូចទៅរស់នៅភពមួយផ្សេងក្នុងសុបិន ក្រោកមកសោកសង្រេកបន្ត ដូចគ្មានពេលណាឱ្យសម្រាកសោះ។

សាកគិតមើលហត់អត់? សូម្បីក្នុងការគេងក៏ហត់ដែរហ្នឹងឱ្យទៅរកសេចក្ដីសុខពីណាមក តែដល់កន្លែងនេះអាចមិនជឿព្រោះពេលចេញទៅរៀន ឬជួបមនុស្សខ្ញុំធម្មតាណាស់ រហូតគេគិតថាសម្ដែងធ្វើកើតទុក្ខក៏មានដែរ។ រាល់ពេលចង់ធ្វើអីតែងមានអារម្មណ៍ ២ គួរមិនគួរ ចែកមិនដាច់សម្រេចមិនបាន តែពេលហួសសោកស្ដាយខ្លាំង ១០០ អារម្មណ៍ ដូចមនុស្សវិកលចរិតហើយរាល់ថ្ងៃនេះ មិនដឹងថាខ្លួនឯងកើតអី ចង់បានអី លែងស្គាល់ភាពរីករាយក្នុងជីវិត ប្រហែលជាមិនអាចមានអារម្មណ៍នឹងម្ដងទៀតទេក្នុងជីវិត I lost myself»

បន្ថែមលើសពីនេះ ប្រភពដដែល បានចែករំលែកថាការ​តស៊ូបញ្ហា​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​បំផុត​នេះ បានកើតឡើងបន្ទាប់ពីខ្លួន​បាន​បាត់​បង់​មនុស្ស​ដែល​ខ្លួនស្រឡាញ់ បណ្តាលឱ្យមានការឈឺចាប់ និង ការឈឺចាប់ផ្លូវចិត្តដែលមិនអាចទ្រាំទ្របាន នាំឱ្យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្រមទាំងបង្ហាញពីអារម្មណ៍ដែលខ្លួនចង់បង្ហាះបែបនេះ ៖ «ខ្ញុំលែងខ្វល់អ្នកណាគិតបែបណាហើយ បន្ទាប់ពី post នេះទៅ គ្រាន់ចង់ឱ្យខ្លួនឯងធូស្បើយ មិនចង់បែបនេះយូរទៀតទេ សុំធ្វើតាមអារម្មណ៍ម្ដងហើយ ព្រោះកន្លងមកគិតតែពីអារម្មណ៍អ្នកដទៃ ខ្វល់តែពីការយល់ឃើញរបស់គេ ព្យាយាមបង្ហាញចេញនូវរឿងល្អ ពូកែគ្រប់យ៉ាង ជីវិតគឺល្អស្រស់បំព្រង តែងតែព្យាយាមលាក់បាំងរឿងអវិជ្ជមានក្នុងចិត្ដជាច្រើន។ ជាមនុស្សម្នាក់ពូកែលើកទឹកចិត្ដគេ ពូកែដោះស្រាយបញ្ហាឱ្យអ្នកជុំវិញខ្លួន ចូលចិត្ដជួយគេ តែគ្មានអ្នកណាដឹងថា ខ្ញុំជួបរឿងអីខ្លះទេព្រោះចូលចិត្ដសំងំម្នាក់ឯង ចូលចិត្ដបង្ហាញតែភាពល្អឥតខ្ចោះរបស់ខ្លួន motivation គេបាន តែមិនអាច motivation ខ្លួនឯង។

កុំធ្វើជាមនុស្សរឹងមាំពេក ពូកែពេក ល្អគ្រប់យ៉ាងពេក ចង់ធ្វើអីធ្វើវាទៅឱ្យតែគិតថាមិនបានប៉ះពាល់ដល់អ្នកជុំវិញខ្លួន ការដែលព្យាយាមឱ្យអ្វីត្រូវតែ perfect ពេក វាពិតជាហត់ណាស់។ ទ្រាំលែងចង់បានហើយជាង 6 ខែនេះចង់កើតសតិអារម្មណ៍ ខំបង្ហាញថាខ្លួនពូកែពេក ព្យាយាមបង្ហាញតែភាពវិជ្ជមានពេកហត់! អារម្មណ៍ពេលនេះ ហត់នឿយខ្លាំង ចង់សម្រាក…Take care yourself and your mental health»

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ព័ត៌មានបន្ថែម

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

គួរកាត់បន្ថយ! អ្នកជំងឺមហារីកដុំសាច់ខួរក្បាលម្នាក់ ចែករំលែកឱ្យកាត់បន្ថយអាហារទាំងនេះ បើមិនចង់ដេកគ្រែពេទ្យ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ