សារព័ត៌មាន The Mirror បានរាយការណ៍ពីករណីដ៏មិននឹកស្មានមួយនៅប្រទេសប្រេស៊ីល ដែលបុរសម្នាក់បានចាប់ប្រពន្ធវះសុដន់យកស៊ីលីកូនមកបោះចោលខាងក្រៅ ក្រោយពីខឹង និងឈ្លោះគ្នាជាមួយនាង។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ នៅ Nucleo Banderante ភាគខាងត្បូងនៃទីក្រុង Brasilia។ នៅថ្ងៃកើតហេតុបុរសរូបនេះ ជាមួយនឹងប្រពន្ធបានឈ្លោះគ្នាយ៉ាងខ្លាំង ហើយបុរសនេះក៏បានប្រើអំពើហិង្សាលើនាងដោយដាល់ក្បាល និងពោះ លើសពីនេះគេថែមទាំងយកកាំបិទទៅវះសុដន់នាង រួចខ្វេះស៊ីលីកូនយកមកបោះចោលខាងក្រៅទៀតផង។

យ៉ាងណាមិញ ស្រ្តីជាប្រពន្ធត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកបុរសជាប្តីត្រូវបានប៉ូលិសឃាត់ខ្លួន ព្រមជាមួយនឹងភស្តុតាងដែលមានកាំបិទ និង ដុំស៊ីលីកូន ហើយនឹងត្រូវអាជ្ញាធរដំណើរការក្តីទៅតាមផ្លូវច្បាប់៕

ប្រភព៖ Khaosod