មិនមែននៅទំនេររហូតមកទេ! Sandara Park សមាជិក 2NE1 ក៏ធ្លាប់ស្គាល់រសជាតិស្នេហាដែរ កាលជាង ១០ ឆ្នាំ មុន

Share This

ជាការពិតណាស់ អ្នកគាំទ្រកម្ពុជារបស់ក្រុមចម្រៀង K-Pop កូរ៉េខាងត្បូង 2NE1 ច្បាស់ជាបានជ្រាបហើយ នៃការមកដល់របស់សមាជិកទាំង ៤ ក្នុងការប្រគំតន្ត្រីក្នុងប្រទេសកម្ពុជានាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។

យ៉ាងណាមិញ មុននឹងការមកដល់របស់កំពូលតារាចម្រៀងកូរ៉េទាំង ៤ រូប «ប្រជាប្រិយ» សូមលើកយកនូវរឿងរ៉ាវឯកជនខ្លះៗរបស់សមាជិកមួយរូប គឺ Sandara Park មកជម្រាបជូនពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហារបស់នាង។

អ្នកគាំទ្រចាស់វស្សារបស់ Sandara Park ច្បាស់ជាបានជ្រាបហើយថា Sandara ក៏ធ្លាប់មានម្ចាស់បេះដូងដែរកាលពីជាង ១០ ឆ្នាំ មុន កាលពីនាងរស់នៅឯប្រទេសហ្វីលីពីន។ ក្នុងនោះ ស្នេហ៍ដំបូងរបស់នាង គឺជាតារាប្រុសជនជាតិហ្វីលីពីន លោក Joseph Bitangcol ប៉ុន្តែក្រោយមានទំនាក់ទំនងនឹងគ្នាបានប្រមាណ ១ ឆ្នាំ Sandara និង លោក Joseph Bitangcol ក៏បានបែកគ្នា។

ហេតុផល នៃការបែកបាក់គ្នានោះដែរ មិនមែនមកពីការមិនចុះសម្រុង ឬអ្នកណាមានអ្នកថ្មីនោះឡើយ ពោលគឺអំឡុងឆ្នាំ ២០០៩ ក្រោយទាក់ទងគ្នាបានមួយឆ្នាំ Sandara បានសម្រេចចាកចេញពីប្រទេសហ្វីលីពីន មករស់នៅឯប្រទេសកូរ៉េខាងត្បូងវិញជាមួយនឹងក្រុមគ្រួសារ និង ចាប់យកក្តីស្រមៃក្នុងវិស័យសិល្បៈរបស់ខ្លួន។

គួររំឭកថា Sandara Park និង លោក Joseph Bitangcol បានចាប់ផ្តើមជួបគ្នាដំបូងក្នុងកម្មវិធីប្រកួតមួយរបស់ហ្វីលីពីន «Star Circle Quest» ហើយអ្នកទាំង ២ ចាប់ផ្តើមទាក់ទងគ្នាអំឡុងពេលចាប់ផ្តើមកម្មវិធី «Star Circle Quest» របស់ ABS-CBN។ ដោយឡែក ក្រោយបែកបាក់គ្នាហើយនោះ Sandara Park ក៏បានបន្តចាប់ក្តីស្រមៃយ៉ាងជោគជ័យលើវិស័យ K-Pop រីឯ លោក Joseph Bitangcol ក៏បានរៀបការជាមួយនារីក្រៅសិល្បៈម្នាក់៕

ប្រភព៖ Koreanboo

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

ព័ត៌មានបន្ថែម

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ធ្លាប់ឈរលើឆាក MU ដូចគ្នា! រៀមច្បង MUC ៣ ជំនាន់ បង្ហាញមោទកភាព ផុសសារលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងកក់ក្ដៅបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ