នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកពីផល (គោលបំណងធំ) សម្រាប់ថ្ងៃសែនព្រះខែចិន ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។
ជាក់ស្ដែង លោកគ្រូបានបញ្ជាក់ឱ្យដឹងថា ផល (គោលបំណងធំ) ពីការសែនព្រះខែចិន មាន ៤ គឺ ៖
១. ជួយសុភមង្គលក្នុងគ្រួសារ
២. កូនៗពូកែឆ្លាតវៃ
៣. អាចបួងសួងសុំបុត្រ
៤. កើតទ្រព្យសម្បត្តិ
គួរឱ្យដឹងផងដែរថា ក្នុងឆ្នាំ ២០២៥ នេះ បុណ្យសែនព្រះខែចិន នឹងឈានចូលមកដល់នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ ខណៈបុណ្យនេះ ជាពិធីបុណ្យដែលបងប្អូនជនជាតិចិន និង បងប្អូនខ្មែរសែស្រឡាយចិន តែងប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងឱកាសដ៏មនោរម្យ ជួបជុំគ្រួសារប្រកបដោយសុភមង្គល៕