មិនមានឱកាសចូល Top ! ហ្វីយ៉ាតា ចុះពីលើឆាកប្រកួត MU ភ្លាម ផុសសារដ៏មានន័យនេះផ្ញើជូនអ្នកគាំទ្រកម្ពុជា

Share This

កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe 2025 លើកទី ៧៤ ដែលប្រព្រឹត្តឡើងនៅប្រទេសថៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Universe ប្រចាំឆ្នាំ ២០២៥ នេះហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក។

ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រនេះដែរ ចំពោះបវរកញ្ញាកម្ពុជាយើង គឺអ្នកនាង ហ្វីយ៉ាតា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាពិតជាមានក្ដីរំភើប និង មោទកភាពខ្លាំងបំផុតចំពោះអ្នកនាង ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យលើឆាកលំដាប់ពិភពលោកមួយនេះ។

ដ្បិតតែបវរកញ្ញាកម្ពុជា មិនអាចមានឱកាសបោះជំហានចូល Top ណាមួយនៃកម្មវិធី Miss Universe 2025 នេះមែន ប៉ុន្តែអ្នកនាង ហ្វីយ៉ាតា ក៏ធ្វើបានយ៉ាងអស្ចារ្យអស់ពីសមត្ថភាព និង ចាត់ទុកជាកំណត់ត្រាថ្មីមួយនៃកម្ពុជា​ ជាស្រ្ដីដ៏មានឥទ្ធពលមួយរូបអាចនាំយកទង់ជាតិកម្ពុជាទៅកាន់ឆាកកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យក្នុងកាលៈទេសៈដ៏លំបាក ដែលជាទីមោទកភាពបំផុតសម្រាប់វិស័យបវរកញ្ញាកម្ពុជា។

យ៉ាងណាមិញ ក្រោយពីបានបញ្ចប់ការប្រកួតយ៉ាងរលូន បវរកញ្ញា ហ្វីយ៉ាតា ចុះពីលើឆាកប្រកួតភ្លាម ក៏បានឃើញអ្នកនាងបង្ហោះសារមួយលើហ្វេសប៊ុកបង្ហាញការសុំទោសទៅកាន់មហាជន ព្រមទាំងបង្ហាញពីឆន្ទៈយ៉ាងមានន័យ។ ក្នុងនោះ បវរកញ្ញា ហ្វីយ៉ាតា បង្ហោះរៀបរាប់ថា ៖ «I am so proud of us and next time My CAMBODIA.. we won’t give up។ I’m so sorry everyone…» ដែលសារមានអត្ថន័យថា ៖ «ខ្ញុំមានមោទកភាពណាស់ លើកក្រោយកម្ពុជាយើងនឹងមិនចុះចាញ់ទៀតទេ។ ខ្ញុំសុំទោសអ្នកទាំងអស់គ្នា»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

លែងទុកមុខរាប់គ្នាហើយ! Omar Harfouch គណៈកម្មការដើរចេញពី MU ទម្លាយមូលហេតុដ៏រសើបថា បវរកញ្ញាឈ្នះមកុដគឺដោយសារខ្សែ

ឆ្នាំនេះមិនសូវរលូនទេ! ភាពមិនប្រក្រតី ៧ ចំណុច កើតឡើងអំឡុងពេលដំណើរការប្រកួត Miss Universe 2025

ស្រុកនេះមានសព្វគ្រប់! នៅថៃ បុរសអាយុ ៤០ ឆ្នាំ បែ-កថ្នាំកាន់អាវុ-ធបា.-ញ់មនុស្សឆៅៗស្លា /ប់អស់ម្នាក់

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

ព័ត៌មានបន្ថែម

លែងទុកមុខរាប់គ្នាហើយ! Omar Harfouch គណៈកម្មការដើរចេញពី MU ទម្លាយមូលហេតុដ៏រសើបថា បវរកញ្ញាឈ្នះមកុដគឺដោយសារខ្សែ

ឆ្នាំនេះមិនសូវរលូនទេ! ភាពមិនប្រក្រតី ៧ ចំណុច កើតឡើងអំឡុងពេលដំណើរការប្រកួត Miss Universe 2025

៥ ចំណុចបង្ហាញថា ហ្វីយ៉ាតា ឈ្នះសម្រាប់ប្រជាជនកម្ពុជា ទោះមិនចូល Top ក្នុងកម្មវិធី Miss Universe

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

រកឃើញហើយ! រាជិនីគ្រងមកុដ MU 2025 បានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

សោកស្ដាយកម្ពុជាពុំអាចចូល Top MU លើកទី ៧៤ ប៉ុន្តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះ ហ្វីយ៉ាតា ដែលក្លាហានទៅប្រកួតម្នាក់ឯងលើទឹកដីថៃ

(វីដេអូ) ព្រឹកនេះ សឿន វីតា ស្លៀកស្បង់ចីពរបួសមុខភ្លើងជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ