ថ្មីៗនេះ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានជូនដំណឹងអំពីដំណោះស្រាយ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបាត់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន ហើយចង់ធ្វើថ្មីឡើងវិញ។
តាមរយៈគេហទំព័រផ្លូវការរបស់ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានបញ្ជាក់ឱ្យបានដឹងថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ បាត់អត្តសញ្ញាណប័ណ្ណ គឺជាដំបូងសាមីខ្លួនត្រូវទៅដាក់ពាក្យបណ្តឹង និង ពាក្យស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្លួនបានបាត់ជាមុនសិន។
បន្ទាប់ពីមានឯកសារ ដូចបានរៀបរាប់ទាំង ២ រួចហើយ សាមីខ្លួនអាចដាក់ពាក្សស្នើសុំ នៅទីកន្លែងសម្រាប់ស្នើសុំ ដែលមានដូចជា ៖
– ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
– អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
– ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
– ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បេឡាជាតិសន្តិសុខសង្គម (បសស) សម្រាប់កម្មករនិយោជិត
– ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអនម៉ល សែនសុខ
– ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអនម៉ល មានជ័យ
– នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៕