មិនបោះបង់កណ្ដាលទី! ឌួង ហ្សូរីដា បង្ហាញវីឡាស្កឹមស្កៃទើបសាងសង់រួច ដាក់ឈ្មោះអ្នកម្ដាយដែលបានចែកឋានតាមក្ដីស្រមៃ

Share This

រយៈពេល ២ ឆ្នាំមកហើយ ដែលតារាស្រី ឌួង ហ្សូរីដា បានបាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់ ដែលនាងតែងបង្ហាញនូវក្ដីនឹករឮកអាល័យដល់អ្នកម្ដាយលើបណ្ដាញសង្គម ក៏ដូចជាសកម្មភាពរៀបចំធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកម្ដាយផងដែរ។

លើសពីនេះ កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ តារាស្រី ឌួង ហ្សូរីដា ក៏បានបង្ហោះទាក់ទងនឹងក្ដីស្រមៃរបស់អ្នកម្ដាយពេលនៅមានជីវិត ដែលនាងបានសម្រេចទិញបង់រំលួសផ្ទះវីឡាដ៏ស្កឹមស្កៃមួយរយៈពេល ៥ ឆ្នាំ ដើម្បី Surprise អ្នកម្ដាយតាំងពីមុនពេលចែកឋាន ប៉ុន្តែត្រូវបានខកបំណងវិញដោយសារអ្នកម្ដាយបានចាកចេញមុនពេល តែយ៉ាងណាតារាស្រីរូបនេះ ក៏បន្តសាងសង់ផ្ទះមួយនេះដើម្បីសម្រេចបំណងអ្នកម្ដាយរហូតមក។

យ៉ាងណាមិញ មកដល់ថ្មីៗនេះ តារាស្រី ឌួង ហ្សូរីដា ក៏បានសម្រេចក្ដីស្រមៃរបស់អ្នកម្ដាយហើយ ដែលផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់នាងបានសាងសង់រួចរាល់ និង បានរៀបចំចូលរស់នៅដែរ ដោយតារាស្រីរូបនេះក៏បានរៀបចំកន្លែងសម្រាប់អញ្ជើញអ្នកម្ដាយលោកឪពុក ក៏ដូចជាជីដូនជីតាចូលនៅក្នុងផ្ទះថ្មីនេះជុំគ្នាផងដែរ។

ក្នុងនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ និង សរសើរពីទឹកចិត្តកូនស្រីដ៏កតញ្ញូរូបនេះ ដែលឃើញថាផ្ទះវីឡាថ្មីដ៏ស្កឹមស្កៃនេះ កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់ថាផ្ទះរបស់អ្នកម្ដាយ និង បានដាក់ផ្លាកឈ្មោះរបស់អ្នកម្ដាយផ្ទាល់ គឺហៅថា «លោកម៉ែ Residence» ទៀតផង។

ក្នុងនោះ កញ្ញា ឌួង ហ្សូរីដា បានបង្ហោះរៀបរាប់ថា ៖ «30-មិថុនា-25 វេលាម៉ោង 9.40 នាទី ព្រឹក គោរពអញ្ជើញលោកម៉ែ Lim Yalin លោកឪពុក ឌួង ស៊ីផល ព្រមទាំងកុងម៉ា ជីដូនជីតា ពីផ្ទះចាស់ ចូលមកនៅផ្ទះថ្មី ដែលជាផ្ទះក្នុងក្តីស្រមៃរបស់លោកម៉ែ ហើយជាបំណងដ៏ធំបំផុតរបស់លោកចង់មានបន្ទប់ផ្ទាល់ សម្រាប់តម្កល់ជើងធូបដូនតាឱ្យបានត្រឹមត្រូវ និង បន្ទប់ថ្វាយបង្គុំព្រះសម្រាប់ការប្រតិបត្តិធ៌មរៀងរាល់ថ្ងៃសីល ជាថ្ងៃដែលរីករាយបំផុតដែលពួកយើងទាំងអស់គ្នាអាចមកជួបជុំគ្នាក្នុងផ្ទះតែមួយនេះ ទោះបីយើងមិននៅភពជាមួយគ្នា ប៉ុន្តែកូនៗចៅៗដឹងថា បុព្វការីជនរបស់យើង លោកទទួលបាននូវកុសលផលបុណ្យ និង ការដឹងគុណអំពីកូនចៅជំនាន់ក្រោយនេះ»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ