មិនធម្មតា! ស្ត្រីពីររូប ខ្លាំងទាំងតំណែង ទាំងការរកស៊ី ស្ថិតក្នុងចំណោមឧកញ៉ាល្បីៗជួរមុខនៅកម្ពុជា

Share This

តាមរយៈគេហទំព័រ សមាគមឧកញ៉ាកម្ពុជា ខណៈដែលសមាជិកភាពនៃសមាគមភាគច្រើនជាបុរស ក្នុងនោះក៏សម្គាល់ឃើញថា មានស្ត្រីពីររូប ដែលមានតួនាទីធំជា អនុប្រធានសមាគមផងដែរ នោះគឺ លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ  និង អ្នកឧកញ៉ា អ៊ាន  អេឡែន។ ក្រៅពីមានតួនាទីមិនចាញ់ឧកញ៉ាល្បីៗដែលជាបុរស ទន្ទឹមគ្នានេះ លោកអ្នកឧកញ៉ា និង អ្នកឧកញ៉ា ទាំងពីររូបក៏ជាពាណិជ្ជករដ៏ឆ្នើម និង លេចធ្លោនៅកម្ពុជាផងដែរ។

១. លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ 

លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកអ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៤ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ បច្ចុប្បន្ន លោកអ្នកឧកញ៉ា ហុង ស៊ួន មានតួនាទីជាអគ្គនាយិកាក្រុមហ៊ុន KT Pacific Group Limited ដែលជាក្រុមហ៊ុនអាហរ័ណនីហរ័ណ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Battambang Conch Cement Company ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាម៉េរិក។

ក្រៅពីនេះ លោកអ្នកឧកញ៉ា និង ស្វាមីគឺ លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ដែលជាពាណិជ្ជករលេចធ្លោមួយរូបនៅកម្ពុជា ក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជា អគារពាណិជ្ជកម្មម៉ុងឌីយ៉ាល់, ផ្សារនាគមាស ដែលកំពុងលក់ និង ចែកចាយទំនិញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ, ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ KT Property Development, ក្រុមហ៊ុន President Foods (Cambodia) ព្រមទាំងអាជីវកម្មជាច្រើនទៀតលើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។

២. អ្នកឧកញ៉ា អ៊ាន  អេឡែន

អ្នកឧកញ៉ា អ៊ាន  អេឡែន មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតនៅក្នុងឆ្នាំ ១៩៧៤ និង បានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន អ្នកឧកញ៉ាគឺជាប្រធានប្រតិបត្តិនៃសណ្ឋាគារ សែន ហាន (Sen Han Hotel) ព្រមទាំងជាពាណិជ្ជករស្ត្រីដ៏ឆ្នើមមួយរូប ដែលកំពុងវិនិយោគលើពហុវិស័យ ក្នុងនោះក៏មានគម្រោង តាមោក ស៊ីធីលែន (Tamork City Land)  ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និង សាងសង់បុរីដ៏ធំមួយផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ព័ត៌មានបន្ថែម

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ