មិនទៅទាំងដំឡូងមូលទេ! ងិន ម៉ារ៉ាឌី រៀនចេះជំនាញដ៏ពេញនិយមមួយ ត្រៀមខ្លួនទៅរស់នៅអាមេរិកតាមស្វាមី

Share This

និយាយពីជីវិតឯកជនរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២១ ងិន ម៉ារ៉ាឌី មកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលនាងបានលាភាពនៅលីវរៀបការសាងគ្រួសារជាមួយស្វាមីអាណិកជនអាមេរិករូបសង្ហា និង ទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍។

ចាប់តាំងពីសម្រេចចិត្តសាងជីវិតគ្រួសារកន្លងមក ងិន ម៉ារ៉ាឌី ត្រូវគេចាប់អារម្មណ៍ឃើញថានាងទទួលបានក្ដីសុខសុភមង្គលយ៉ាងពេញលេញ និង មានភាពកក់ក្ដៅខ្លាំង ដែលមានស្វាមីពូកែយល់ចិត្ត គោរពស្រឡាញ់ មើលថែយកចិត្តទុកដាក់ខ្លាំងចំពោះនាង។

លើសពីនេះ ដ្បិតតែមួយរយៈក្រោយ អ្នកនាង ងិន ម៉ារ៉ាឌី បានវិលត្រឡប់មកបំពេញការងារសិល្បៈ និង វិស័យបវរកញ្ញាវិញមែន ប៉ុន្តែនាងក៏ធ្លាប់បង្ហើបប្រាប់ទាក់ទងនឹងរឿងជីវិតឯកជន ដែលពេលនេះកំពុងត្រៀមខ្លួនចេញទៅរស់នៅក្រៅប្រទេសជាមួយគ្រួសារស្វាមី និង ចាប់អាជីពថ្មីមួយនៅទីនោះទៀតផង។

ដោយឡែក ក្រោយពីបង្ហើបរឿងត្រៀមខ្លួនចេញទៅរស់នៅក្រៅប្រទេស និង ចាប់អាជីពថ្មីមួយ ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ចំពោះជីវិតឯកជនរបស់បវរកញ្ញា ងិន ម៉ារ៉ាឌី ទៀត ខណៈបានឃើញអ្នកនាងបង្ហាញក្ដីរំភើបចំពោះការខិតខំសម្រេចក្ដីស្រមៃរបស់ខ្លួន ដែលអ្នកនាងបានរៀនជំនាញថ្មីដ៏ពេញនិយមមួយទាក់ទងនឹងវិស័យក្រចក គឺជំនាញធ្វើក្រចកបានយ៉ាងល្អ និង ជោគជ័យទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សារថែមទៀត។

ក្នុងនោះ អ្នកនាង ងិន ម៉ារ៉ាឌី បានរៀបរាប់ថា ៖ «មនុស្សស្រីពូកែ តែងតែពើងទ្រូងជម្នះគ្រប់ឧបសគ្គដោយខ្លួនឯង ហើយនាងមិនបណ្ដោយឱ្យនរណាម្នាក់មក បញ្ឈប់នាងពីក្តីស្រមៃរបស់នាងនោះទេ គ្មានថ្ងៃដែលនាងត្រូវបណ្ដោយឱ្យខ្លួនឯងល្ងង់ ទន់ខ្សោយ គ្មានភាពឯករាជ្យនោះដែរ។ វិន័យ អំណត់ និងគោលដៅជាពាក្យដែលអ្នកគ្រូធំតែងតែលើកមករំលឹកសិស្សគ្រប់ពេលហើយ ទីបំផុតខ្ញុំអាចធ្វើវាបានហើយ ការតស៊ូ ព្យាយាម ដើរទៅមុខនៅលើវិស័យក្រចកនេះ ធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលអាចយកឈ្នះ ការលំបាកលើអ្វីៗដែលថ្មី មានភាពអត់ធ្មត់កាន់តែខ្លាំង។ អរគុណអ្នកគ្រូទាំងអស់ដែលបានបង្រៀន និង លើកទឹកចិត្តខ្ញុំគ្រប់ពេល អរគុណ លោកប្តីជាពិសេសម្រាប់ការផ្តល់ជាកម្លាំងចិត្តគាំទ្រអូនរហូតមក អរគុណ គ្រួសារដូចគ្នា ដែលតែងតែមានមោទនភាពលើក្មេងស្រីម្នាក់នេះ អរគុណខ្លួនឯងដែលតែងតែជឿជាក់លើខ្លួនឯងរហូតមក។ #សិស្សTheQueenNail ជំនាន់ ទី 18 # ស្នាមញញឹមនៃក្តីសង្ឈឹម»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អ្នកផលិតមាតិកាវ័យក្មេងម្នាក់ ត្រូវក្រសួងព័ត៌មានអប់រំណែនាំ ក្រោយធ្វើវីដេអូដើរសួរយុវជន បង្អាប់ចម្អកខេត្ត «តាកែវ»

យល់ដឹងទាំងអស់! នេះជាតម្លៃចំណត កង់-ម៉ូតូ-ឡាន ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ តែបើករណីធ្វើបាត់សំបុត្រនឹងត្រូវបង់ ២០ ដុល្លារ

ខ្លាំងដៃ! ថៅកែស្រីលង់ស្នេហ៍កូនចៅខ្លួនឯង ចង់បានធ្វើប្ដីពេក ជះលុយជាង ៤០ ម៉ឺនដុល្លារឱ្យប្តីប្រពន្ធគេលែងគ្នា

ចង់ដឹងថាប័ណ្ណ ប.ស.ស. នៅមានសុពលភាពប្រើប្រាស់បាន ឬអត់ ចុចតែ ៥ ជំហាននេះដឹងហើយ

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា គ្រងតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

ព័ត៌មានបន្ថែម

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា គ្រងតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

(វីដេអូ) ទៅកែកុនច្រមុះលើកទី៣ នៅកូរ៉េ ! ស្រីស្អាត ដាដាវ មើលទៅកាន់តែប្លែក ក្រឡេកមួយឆាច់ ដូចម៉ានីកាំង

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ផឹកទឹកមិនភ្លេចប្រភព! ឌីជេ ក្តិប នៅតែបង្ហាញការដឹងគុណដល់រៀមច្បងម្នាក់ ធ្លាប់ជួយត្រួសត្រាយផ្លូវ ទោះបីរំលងផុតច្រើនឆ្នាំ

លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

ស្វែងរកព័ត៌មាន​ ឬវីដេអូ