គិតត្រឹមរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្នុងចំណោមសត្វក្រពើជាង ៧០ ក្បាល បានរួចចេញពីទ្រុងចំនួន ៣០ ក្បាល ត្រូវបានចាប់មកវិញបានចំនួន ១៦ ក្បាលហើយ ដោយនៅសល់ ចំនួន ១៤ ក្បាលទៀត។

ក្នុងនោះ បើយោងតាមរបាយការណ៍ព័ត៌មានបឋម របស់នគរបាលស្រុកអង្គរជុំ បានបង្ហាញថា នៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចន្លោះម៉ោង ១២ ទៅម៉ោង ៣៖០០ នាទីយប់ មានករណីសត្វក្រពើរួចចេញពីទ្រុង នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលម្ចាស់ក្រពើមានឈ្មោះ ឈឿង សុីម៉ាក់ ភេទប្រុសអាយុ ៣៨ ឆ្នាំ មានទីលំនៅនៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។


តាមប្រភពបានឱ្យដឹងថា ក្រពើចំនួនសរុប ៧៣ ក្បាល រួចអស់ចំនួន ៣០ ក្បាល ចាប់បានមកវិញចំនួន ១៦ ក្បាល នៅសល់ចំនួន ១៤ ក្បាលទៀត ដែលខណៈពេលនេះ ម្ចាស់ក្រពើ និង អ្នកភូមិ នៅតែរុករកបន្តទៀត ហើយទឹកជំនន់នៅតែបន្តឡើង ដោយទឹកជំនន់មកពីស្រុកវ៉ារិនមកដល់ស្រុកអង្គរជុំ៕

ប្រភព ៖ Post News សៀមរាបប៉ុស្តិ៍