មិនថាតែមាត់! ពេលនេះ ជី ដេវីត ពឹងពាក់មេធាវីរៀបចំឯកសារតាមផ្លូវច្បាប់លើផេក «អាក្លូ» ជាផ្លូវការហើយ

Share This

ពិតណាស់ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវក្តៅគគុក កើតឡើងទៅកាន់ក្រុមគ្រួសាររបស់តារាចម្រៀងរ៉េប ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ក្រោយផេក «អាក្លូ» បានបង្ហោះវីដេអូ ប្រើពាក្យសម្តីប៉ះពាល់ដល់កូនរបស់ពួកគេ។

ក្នុងនោះ ផេក «អាក្លូ» បានផលិតវីដេអូបែបកំប្លែង Troll ដោយបញ្ជូលសំឡេងដូចសព្វមួយដង ក្នុងវីដេអូមួយមានចំណងជើងថា «Diss រាក់កំភែល» ដោយធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម ជាពិសេស ក្រុមគ្រួសាររបស់លោក​ ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស មិនអាចលើកលែងបាន ខណៈផេកខាងលើបានប្រើពាក្យមួយឃ្លាប៉ះពាល់យ៉ាងខ្លាំងថា «មិនដូចជាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ» តែក្រោយមក វីដេអូនោះក៏បានលុបចេញពីលើផេកហើយដែរ។

ងាកមកកាន់លោក ជី ដេវីត វិញ ក្រោយផ្ទុះរឿងរ៉ាវខាងលើ បណ្តាលឱ្យប៉ះពាល់ផ្លូវចិត្តរបស់ភរិយា គឺអ្នកនាង ទេព បូព្រឹក្ស និង ក្រុមគ្រួសារនោះ លោកបានចេញសេចក្តីជូនដំណឹងជាសាធារណៈ ខណៈលោក កំពុងតែធ្វើការជាមួយមេធាវីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ទៅកាន់ផេក «អាក្លូ»។

ក្រោយពីប្រកាសរៀបចំវិធានការណ៍តាមផ្លូវច្បាប់ជាមួយមេធាវី មកដល់ល្ងាចថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ ២០២៥ នេះ ក៏បានឃើញតារាប្រុស ជី ដេវីត បង្ហោះជាថ្មីលើហ្វេសប៊ុកផេក ដែលបានបង្ហាញលិខិតចំណាត់ការរបស់មេធាវីជាផ្លូវការហើយ។

ក្នុងនោះ លោក ជី ដេវីត បានបង្ហោះលិខិតជាមួយសាររៀបរាប់ថា ៖ «សូមគោរព​ជូន​ដំណឹង​ដល់​សាធារណជន​ និង​ បងប្អូន​អ្នកគាំទ្រ​ជាទីស្រឡាញ់​ឱ្យ​បាន​ជ្រាប​នូវ​ចំណាត់​ការ​ផ្នែក​ច្បាប់របស់យើងខ្ញុំ​ដែលនឹងចូលជា​ធរមាន​នៅថ្ងៃនេះ​។ យើងខ្ញុំនឹងជូនដំណឹងបន្ថែមនូវពេលដែលគ្រប់យ៉ាងទទួលបានដំណោះស្រាយចប់សព្វគ្រប់និងយុត្តិធម៌។ ដោយក្តីគោរពពីខ្ញុំ ងួន ចាន់ដាវិត ( G-DEVITH )»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

កម្មពៀរមែន! ទាហានថៃ ដែលធ្លាប់ឈ្លោះចង្អុលមុខស្រ្តីខ្មែរនៅប្រាសាទតាមាន់ធំថ្ងៃមុន ត្រូវគេប្រទះឃើញស្ល-ា./ប់ក្នុងបន្ទប់ទឹក

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

សោកស្ដាយ! Miss Universe ឆ្នាំ ១៩៦២ សញ្ជាតិអាហ្សង់ទីន បានទទួលមរណ.ភាពក្នុងវ័យ ៨៧ ឆ្នាំ

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

ប៉ុន្មានចំណុចនេះបង្ហាញថា ទេព បូព្រឹក្ស ពិតជាសិល្បការិនីចម្រៀងមានស្ទីលប្លែកគេ ហើយឆក់បានប្រិយភាពខ្លាំងតាំងពីដំបូង

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ស្វែងរកព័ត៌មាន​ ឬវីដេអូ