មិនគួរឱ្យជឿ! កំពូលតារាស្រីល្បីលំដាប់ពិភពលោក ២ រូប មានឪពុកជាបុរសកែភេទ សំខាន់គាំទ្រឪពុកពេញទំហឹង

Share This

មានឪពុកដែលជាបុរសប្តូរភេទ ស្តាប់ទៅហាក់ស្ទើរមិនគួរឱ្យជឿ ប៉ុន្តែវាជារឿងពិតដែលបានកើតឡើងយ៉ាងពិតប្រាកដ។ ជាពិសេស វាកើតលើកំពូលតារាល្បីលំដាប់ពិភពលោកទៀតផង។

Caitlyn Marie Jenner ឬ Caitlyn Jenner មានឈ្មោះដើម William Bruce Jenner ឬ Bruce Jenner គឺជាជនជាតិអាមេរិក នាងជាវាគ្មិនលើកទឹកចិត្ត និង ជាអតីតកីឡាករអូឡាំពិក ដែលឈ្នះពានរង្វាន់មេដាយមាសជាច្រើន។​ លោកជាបុរសស្រលាញ់ភេទដូចគ្នាតាំងពីក្មេង តែជ្រើសរើសការហាត់កីឡា និង ការយកប្រពន្ធមានគ្រួសារ ដើម្បីលាក់បាំងធាតុពិត Caitlyn Jenner បានកសាងគ្រួសារមានប្រពន្ធរហូតដល់ទៅ ៣ នាក់ គឺតារាសម្តែង Chrystie Scott, តារាចម្រៀង Linda Thompson និង Kris Jenner ជាអ្នកជំនួញលើប្រព័ន្ធផ្សព្វផ្សាយ និង សង្គម។

នាង Caitlyn Marie Jenner មុន និង ក្រោយប្តូរភេទ

រស់នៅជាមួយប្រពន្ធទាំងបី Bruce Jenner បានបង្កើតកូនដល់ទៅ ៦ នាក់ ដែលបច្ចុប្បន្នពួកគេសុទ្ធតែជាបុគ្គលជោគជ័យ និង ល្បីល្បាញទាំងក្នុងសង្គម និង ពិភពសិល្បៈ។ ក្នុងនោះ កូនប្រពន្ធដើមមាន លោក Burt Jenner អាយុ ៤៦ ឆ្នាំ ជាអ្នកជំនួញ, នាង Cassandra Marino អាយុ ៤៤ ឆ្នាំ ជាអ្នករចនាម៉ូដផ្ទៃខាងក្នុង។ កូនប្រពន្ធទី ២ មាន លោក Brandon Jenner អាយុ ៤៣ ឆ្នាំ ជាតារាចម្រៀង និង លោក Brody Jenner អាយុ ៤១ ឆ្នាំ ជាអ្នកជំនួញ និង ធ្វើកម្មវិធីទូរទស្សន៍។ សម្រាប់កូនប្រពន្ធទី ៣ សុទ្ធតែជាតារាបង្ហាញម៉ូដល្បីឈ្មោះ និង ជាអ្នកជំនួញជោគជ័យវ័យក្មេងគឺ Kendall Jenner អាយុ ២៨ ឆ្នាំ និង Kylie Jenner អាយុ ២៧ ឆ្នាំ។

Kendall Jenner
Kylie Jenner

Bruce Jenner បានប្រកាសខ្លួនជាបុរសប្តូរភេទនៅខែ មេសា ឆ្នាំ ២០១៥ ហើយនាងបានប្រកាសផ្លាស់ប្តូរឈ្មោះរបស់ខ្លួនពី Bruce Jenner ទៅជា Caitlyn Jenner នៅខែកក្កដា ឆ្នាំនោះផងដែរ។ អំឡុងឆ្នាំ ២០១៥ ដល់ ២០១៦ នាងបានលេចមុខនៅក្នុងភាពយន្តឯកសារអាមេរិក «I Am Cait» ដែលផ្តោតលើការផ្លាស់ប្តូរយេនឌ័ររបស់នាងផ្ទាល់តែម្តង។ នាងត្រូវបានគេហៅថាជាបុរសប្តូរភេទ ដែលល្បីជាងគេបំផុតនៅក្នុងពិភពលោក។ នាងក្លាយជាសកម្មជនតស៊ូសិទ្ធិប្តូរភេទ ទោះបីជាទស្សនៈរបស់នាងលើបញ្ហាអ្នកប្តូរភេទត្រូវបានរិះគន់ដោយសកម្មជនប្តូរភេទ និង ចំណោម LGBTQ+ ជាច្រើននាក់ផ្សេងទៀតក៏ដោយ។

Caitlyn Marie Jenner

ការផ្លាស់ប្តូរឈ្មោះ និង ប្តូរអត្តសញ្ញាណភេទរបស់ Bruce Jenner ដំបូងឡើយកូនប្រពន្ធទី ១ និង ប្រពន្ធទី ២ ពួកគេហាក់មិនសប្បាយចិត្តឡើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំក្រោយមក ពួកគេបានផ្សះផ្សាទំនាក់ទំនងរហូតស្និទ្ធស្នាលឡើងវិញ។ សម្រាប់កូនប្រពន្ធទី ៣ Kendall Jenner និង Kylie Jenner វិញ ពួកនាងបានគាំទ្រការសម្រេចចិត្តរបស់ឪពុកតាំងពីដំបូង ហើយទំនាក់ទំនងពីពេលនោះមក កាន់តែស្និទ្ធស្នាលលើសដើម៕​

នាង Caitlyn Marie Jenner ជាមួយកូនស្រី Kendall Jenner និង Kylie Jenner
នាង Caitlyn Marie Jenner ជាមួយកូនស្រី Kendall Jenner
នាង Caitlyn Marie Jenner ជាមួយកូនស្រី Kylie Jenner

ប្រភព៖ people

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ