កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ លោក Nikorndej Plangkur ដែលជាអ្នកនាំពាក្យក្រសួងការបរទេសរបស់ថៃ បានសង្ខេបលទ្ធផលនៃដំណើររបស់លោករដ្ឋមន្ត្រី Sihasak Phuangketkaew ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ (UNGA) កាលពីពេលកន្លងទៅ។
លោក Nikorndej Plangkur បានឱ្យដឹងថា លោករដ្ឋមន្ត្រី Sihasak បានបង្ហាញការពិតទាក់ទងនឹងជម្លោះព្រំដែលកម្ពុជា-ថៃ ទៅកាន់សហគមន៍អន្តរជាតិដោយគ្មានការបំភ្លៃ ព្រមទាំងបញ្ជាក់ជាថ្មីពីចេតនាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់ ក៏ដូចជាត្រៀមខ្លួនសម្រាប់ការចរចា ប៉ុន្តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ពីកម្ពុជាសិន។
លោករដ្ឋមន្ត្រី Sihasak បានសម្តែងការខកចិត្ត ហើយចោទកម្ពុជាថាបានផ្សាយព័ត៌មានមិនពិតទៅកាន់សហគមន៍អន្តរជាតិ បង្ហាញឱ្យឃើញពីភាពមិនស្មោះត្រង់ ហើយលោកក៏បានចោទសួរមកកាន់កម្ពុជាថាតើជ្រើសរើសរវាងផ្លូវសន្តិភាព ដូចដែលថៃបានជ្រើសរើស ឬ ជ្រើសរើសការប្រឈមមុខដាក់គ្នាដែលពេញដោយហានិភ័យ៕
ប្រភព៖ thereporters