១៦ ឆ្នាំកន្លងមកនេះ Metfone បានចាប់ផ្តើមវត្តមានរបស់ខ្លួននៅកម្ពុជា ដោយបានធ្វើការពង្រីកប្រតិបត្តិការលើសពីវិស័យទូរគមនាគមន៍ ដែលបានចូលរួមយ៉ាងសកម្មទៅដល់សង្គមជាតិ។ ជាមួយនឹងការអភិវឌ្ឍលើធនធានមនុស្ស Metfone បានចូលរួមចំណែកជាង ១២០ លានដុល្លារ សម្រាប់គាំទ្រមូលនិធិសង្គម និង រួមចំណែកជាង ១ ពាន់លានដុល្លារ ក្នុងថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
សព្វថ្ងៃនេះ Metfone មិនត្រឹមតែផ្ដល់សេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់ដំណោះស្រាយឌីជីថលក្នុងវិស័យសំខាន់ៗ ដូចជា ហិរញ្ញវត្ថុឌីជីថល (digital finance) រដ្ឋាភិបាលឌីជីថល (e-government) អប់រំឌីជីថល (digital education) និង សុខាភិបាលឌីជីថល (digital healthcare )។ Metfone ផ្ដល់ឱកាសឱ្យប្រជាជនប្រើប្រាស់បច្ចេកវិទ្យាក្នុងតម្លៃសមរម្យ ជួយបង្កើតភាពស្មើភាពលើឌីជីថលដល់ប្រជាជនក្នុងការប្រើសេវាកម្ម និង ជំរុញកំណើនសេដ្ឋកិច្ចសង្គម។
បណ្តាញសេវារបស់ Metfone បានពង្រីក និង បន្តពង្រីក រួមទាំងតំបន់ដាច់ស្រយាល ដែលធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិត និង សេវាឌីជីថលអាចដំណើរការទៅបានយ៉ាងរលូនស្ទើរតែទូទាំងប្រទេស។ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ Metfone មិនត្រឹមតែបង្កើនការតភ្ជាប់ទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលបំណងបង្កើតតម្លៃសម្រាប់សហគមន៍ ដោយឱ្យប្រជាជនកម្ពុជាអាចចូលប្រើទិន្នន័យ ឆែកមើលព័ត៌មាន និង ទទួលបានឱកាសថ្មីៗសម្រាប់ការរីកចម្រើនរបស់ពួកគាត់។
ពង្រីកការតភ្ជាប់ បង្កើតតម្លៃ
Metfone នឹងនូវតែបន្តពង្រឹងសេវាកម្មដែលមានគុណភាពខ្ពស់ ពង្រីកប្រព័ន្ធអេកូឌីជីថល និង បង្កើតភាពងាយស្រួលសម្រាប់អាជីវកម្ម និង អតិថិជនប្រើប្រាស់គ្រប់ៗគ្នា។ លើសពីវិស័យទូរគមនាគមន៍ Metfone កំពុងវិនិយោគក្នុង Cloud Computing បញ្ញាសិប្បនិម្មិត (AI) និង វិស័យឌីជីថលគ្រប់ទម្រង់ ដើម្បីគាំទ្រការអភិវឌ្ឍដល់វិស័យឌីជីថលឱ្យកាន់តែរីកចម្រើន ជួយជំរុញក្នុងវិស័យផ្សេងៗ ធ្វើឱ្យប្រតិបត្តិការមានប្រសិទ្ធភាព និង លើកកម្ពស់គុណភាពជីវិត។
https://web.facebook.com/share/r/1AJt44ZcWE/
មិនត្រឹមតែផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ Metfone ប្តេជ្ញាជួយបង្កើតទំនាក់ទំនងដែលមានអត្ថន័យ ដោយអាចឱ្យប្រជាជនកម្ពុជាទាំងអស់អាចប្រើប្រាស់ឌីជីថល ដើម្បីលើកកម្ពស់ជីវភាពសង្គម កំណើនសេដ្ឋកិច្ច និង បង្កើតសហគមន៍រឹងមាំ។ ជាមួយនឹងសារ «បង្កើនទំនាក់ទំនងកាន់តែប្រសើរ និង សម្បូរបែប» មានបំណងផ្ដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយសេ្ថរភាព មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ផ្នែកនៃសង្គមជាតិ។
https://web.facebook.com/share/v/1A4Htsmbhn/
១៦ ឆ្នាំកន្លងមកនេះ មិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែយើងកំពុងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនបន្តទៅមុខទៀត។ Metfone នឹងបន្តបង្កើតភាពច្នៃប្រឌិត ពង្រីក និង សហការជាមួយរាជរដ្ឋាភិបាល អាជីវកម្ម និង ប្រជាជនកម្ពុជា ដើម្បីបង្កើតអនាគតឌីជីថលប្រកបដោយស្ថេរភាពរួមគ្នា៕