សារព័ត៌មាន Kyodo News បានរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ប៉ូលិសជប៉ុនទើបតែចាប់បានខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្រោមករណីលួចរត់ពន្ធមាសចូលប្រទេសដោយខុសច្បាប់កាលពីឆ្នាំ ២០២៤ កន្លងទៅ ដែលបាននាំចូលមាសទម្ងន់ប្រមាណ ៨ គីឡូក្រាម តម្លៃជាង ៦ សែនដុល្លារ ដោយបំប្លែងជាកម្ទេចម្សៅ ហើយលាក់នៅក្នុងខោក្នុង។
តាមព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទាំង ៤ នាក់នោះ មានស្រី ៣ នាក់ និងប្រុស ១ នាក់ ដែលត្រូវគេដឹងថាជាមេក្លោង ដែលបញ្ជាឱ្យកូនចៅស្រីទាំង ៣ នាក់ ពាក់ឈុតក្នុងដែលមានលាក់កម្ទេចម្សៅមាស ក្នុងបំណងគេចភាស៊ីពន្ធចំនួនជាង ៦ ម៉ឺនដុល្លារ ហើយធ្វើដំណើរពីទីក្រុងហុងមកកាន់ទីក្រុងតូក្យូតាមរយៈព្រលានយន្តហោះ Haneda កាលពីខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ។
យ៉ាងណាមិញ ករណីរត់ពន្ធមាសខុសច្បាប់នៅក្នុងប្រទេសជប៉ុនបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្លៃមាសបន្តកើនឡើងឥតឈប់ឈរ។ ក្នុងនោះ តម្លៃមាសរបស់ Tanaka Precious Metal Technologies នៅក្នុងប្រទេសជប៉ុនបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ២៣ ៣៧០ យ៉េន ក្នុងមួយក្រាម៕