ជាការពិតណាស់ បើទោះជាស្ពាយឈ្មោះជាមេម៉ាយ និង ត្រូវមើលថែចិញ្ចឹមបីបាច់កូនស្រីតែម្នាក់ឯងក៏ពិតមែន ប៉ុន្តែតារាកំប្លែង ស្រីអ៊ីត គឺពិតជាមានសុភមង្គល និង សំណាង ដែលមាន ណានណាន ជាកូនស្រីល្អ ដើរតាមគន្លងធម៌។

ជាក់ស្តែង កន្លងមក មហាជនធ្លាប់បានឃើញមកហើយ ពីសុភមង្គល ដែល ស្រីអ៊ីត ទទួលបានពីកូនស្រី ដោយការដឹងគុណ។ ក្នុងនោះ ជារឿយៗ តារាកំប្លែង ស្រីអ៊ីត តែងទទួលបានកាដូ ដូចជាលុយ មាសពេជ្រ ពី ណានណាន ហូរហែ បង្ហាញពីភាពកតញ្ញូរបស់នាងចំពោះម្ដាយយ៉ាងពេញទី។

យ៉ាងណាមិញ ថ្មីៗនេះ តារាកំប្លែង ស្រីអ៊ីត បានសរសើរពីកូនស្រីជាថ្មីម្តងទៀតហើយ បន្ទាប់ពីទទួលបានកាដូជាទឹកប្រាក់ជាង ១ ពាន់ដុល្លារ ពី ណានណាន ដែលជាកូនស្រី។ ក្នុងនោះ ស្រីអ៊ីត បានរៀបរាប់ថា ៖ «អរគុណកូនស្រីម៉ាក់! មិនមែនអួតទេបងប្អូន ចង់ប្រាប់។ តែក៏អរគុណបងប្អូន តែងតែស្រលាញ់ និង គាំទ្រកូនស្រីខ្ញុំ ណាន ណាន និង នាងខ្ញុំ ស្រីអុីត ទើបមានថ្ងៃនេះ និង ការខិតខំតស៊ូរបស់កូនស្រីខ្ញុំដើម្បីម៉ាក់សប្បាយចិត្ត! អរគុណកូនគ្រប់យ៉ាង»៕





