កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ តារាម៉ូដែល និង ជាតារាសម្ដែងប្រុសមីយ៉ាន់ម៉ា លោក Paing Takhon បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តរួមអាជីពទាំងក្នុង ក្រៅប្រទេសរបស់លោកជាច្រើនភ្ញាក់ផ្អើល និង មានក្ដីរំភើបជំនួសរូបលោកជាខ្លាំង ក្រោយតារាប្រុសរូបនេះបានបង្ហាញទិដ្ឋភាព សុំមិត្តស្រីរៀបការយ៉ាងរ៉ូមេនទិកជាវីដេអូដ៏រ៉ូមេនទិកនៃសកម្មភាពរបស់លោកលុតជង្គង់សុំមិត្តស្រីរៀបកានៅតាមដងទន្លេ Han នៃប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ ក្រោយសុំមិត្តស្រីរៀបការអស់រយៈពេលប្រមាណ ៤ ខែ ពេលនេះ លោក Paing Takhon និង កូនក្រមុំដ៏ស្រស់សោភាបានដឹកដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ។
ក្នុងនោះដែរ រូបភាពជាច្រើនសន្លឹករបស់តារាប្រុសមីយ៉ាន់ម៉ាខាងលើបានបង្ហោះឡើងលើផេកហ្វេសប៊ុកផ្លូវការ មើលទៅពិតជាសាមញ្ញ ជួបជុំក្រុមគ្រួសារ ប៉ុន្តែពោរពេញដោយស្នាមញញឹម និង សុភមង្គល៕