ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី ៤ បានផ្ទុះការចែករំលែកនូវវីដេអូខ្លីមួយ ដែលបានកាត់ចេញពីការចាក់ផ្សាយកាលពីសប្តាហ៍ទី ១៦ កន្លងទៅ របស់បេក្ខជន ចំរើន បូរ៉ា។
ចំពោះវីដេអូខ្លីនោះដែរ បេក្ខជន ចំរើន បូរ៉ា ត្រូវបានអ្នកទស្សនាចាប់កំហុសត្រង់ពាក្យអសុរោះ ៣ ម៉ាត់ ដោយលោកនិយាយល្ហៀងៗទៅកាន់បេក្ខជន សែម ចាន់លក្ម្សីថា «អ៊ីកញ្ចាស់»។ ពាក្យ ៣ ម៉ាត់ នោះដែរ បានធ្វើឱ្យអ្នកទស្សនាជាច្រើនបានចេញមកផ្ទុះការវែកញែក ថា បូរ៉ា ប្រើប្រាស់ពាក្យមិនសមរម្យ ហើយក៏មានខ្លះទៀតលើកហេតុផលផ្សេងៗកាន់ជើងខាងបេក្ខជន ចំរើន បូរ៉ា ខ្លះ និង បេក្ខជន សែម ចាន់លក្ម្សី ដែរ។
យ៉ាងណាមិញ ក្រោយផ្ទុះការវែកញែក និង មានការលើកឡើងថា បេក្ខជន បូរ៉ា ប្រើពាក្យមិនសមរម្យទៅកាន់បេក្ខជន ចាន់លក្ម្សី ដែលជាមនុស្សចាស់នោះ នៅព្រឹកថ្ងៃី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ បេក្ខជន បូរ៉ា បានចេញមករៀបរាប់តាំងពីដំណើរដើមទង ដោយភ្ជាប់នឹងសារមួយថា ៖ «ខ្ញុំមិនដែលចេះតែប៉ះគេមុនទេ ហើយសុំទោសបើខ្ញុំនិយាយពាក្យ អ៊ីកញ្ចាស់ ហើយអ្នកទាំងអស់គ្នាមិនពេញចិត្ត តែនៅក្រៅប្រហែលគេនិយាយលើសនឹងទៀត»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖