ថ្មីៗនេះ មានរឿងរ៉ាវរបស់គ្រួសារដ៏ចម្លែកមួយនៅសហរដ្ឋអាមេរិក ដែលមានមនុស្សប្រុសស្រី ៤ នាក់ មករស់នៅជុំគ្នាជាប្តីប្រពន្ធជារបៀប polyamorous មានទាំងការដូរគូទៅវិញទៅមក ដល់ពេលមានកូនក៏មិនខ្វល់ថានរណាជាឪពុក ដឹងត្រឹមតែជួយគ្នាចិញ្ចឹមកូន។

តាមព័ត៌មានបានឱ្យដឹងថា មានស្រ្តីម្នាក់ឈ្មោះថា Taya នាងបានរៀបការជាមួយនឹង Sean ហើយនាងក៏មានសង្សារម្នាក់ទៀតឈ្មោះ Tyler ដែល Tyler ក៏មានភរិយារួចហើយឈ្មោះ Alicia ។ ពួកគេទាំង ៤ នាក់មិនបានទើសទាល់ជាមួយនឹងទំនាក់ទំនងទាំងនេះឡើយ ហើយថែមទាំងសម្រេចចិត្តរស់នៅផ្ទះមួយខ្នងជាមួយគ្នាទៀត ដោយម្នាក់ៗមានសិទ្ធិដូរដៃគូរាល់ថ្ងៃ។ ក្រោយមក Alicia ក៏បានផ្តល់កំណើតកូនទីបី រីឯ Taya ក៏បានពពោះកូនដូចគ្នា តែពួកគេមិនខ្វល់ថានរណាជាឪពុកនោះទេ គឺពួកគេចិញ្ចឹមកូនជាមួយគ្នា ស្រឡាញ់កូនស្មើគ្នា ដោយមិនខ្វល់ថាជាកូនរបស់អ្នកណាឡើយ។

យ៉ាងណាមិញ គ្រួសារមួយនេះហាក់មានក្តីសុខចំពោះការជ្រើសរើសរបស់គេណាស់ តែក៏នៅតែទទួលការមិនពេញចិត្តពីសំណាក់អ្នកជុំវិញខ្លួនដែរ តែពួកគេទាំង ៤ នាក់ក៏នៅតែរស់នៅជាមួយគ្នាជាគ្រួសារតែមួយ ដោយមិនខ្វល់ពីសម្ដីអ្នកដទៃឡើយ៕
ប្រភព៖ The Sun