ថ្មីៗនេះ មហាជនមានការហួសចិត្តជាខ្លាំង ជាមួយនឹងបុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលទម្លាយសារភាពថា ខ្លួនបានលួចលាក់ស៊ីគ្នាជាមួយនឹងឪពុកក្មេក ព្រោះប្រពន្ធឆ្លងទន្លេ ដាច់របបយូរពេក។
បុរសរូបនេះបានឱ្យដឹងថា ខ្លួនបានចូលមករស់នៅផ្ទះឪពុកម្តាយក្មេក ក្រោយពីប្រពន្ធបានឆ្លងទន្លេកូនដំបូងរួច។ នៅថ្ងៃមួយឪពុកក្មេកបានមកឱ្យខ្លួនជួយសម្អាតផ្ទះ ដើម្បីទុកឱ្យអ្នកផ្សេងមកជួលនៅ ហើយខណៈខ្លួនបានដោះអាវធ្វើការសម្អាតនោះ ឪពុកក្មេកក៏មើលមិនដាក់ភ្នែកសោះ រួចក៏ចាប់ផ្តើមល្បួងកូនប្រសារូបនេះឱ្យមានទំនាក់ទំនងផ្លូវភេទ។
បុរសនេះបានបន្តទៀតថា ដោយសារតែដាច់របបជាង ៥ ខែទៅហើយ ព្រោះតែប្រពន្ធឆ្លងទន្លេ ខ្លួនក៏លង់ខ្លួនប្រព្រឹត្តរឿងនេះដល់ទៅ ៣ ដង ដោយរាល់លើកឪពុកក្មេកជាអ្នកបង្រៀនទាំងអស់។ បុរសនេះបានសារភាពថា វាពិតជាមានក្តីសុខ តែក៏បារម្ភថាត្រូវគេមកមើលថាជាមនុស្សនៅក្នុងក្រុម LGBTQ+ ទើបសម្រេចចិត្តទម្លាយរឿងនេះ ដោយសង្ឃឹមថានឹងរកវិធីដោះស្រាយបាន៕