មហាជនភ្ញាក់ផ្អើល ក្រោយឃើញ នាយភូ តួប្រុសក្នុងរឿង «ភូមខ្ញុំស្រស់ឆើតឆាយ» បាក់សម្រស់ប្រែប្រួលខ្លាំង ក្រោយបាត់មុខច្រើនឆ្នាំ

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកធ្លាប់បានទស្សនារឿងភាគល្បីរបស់ស្ថានីយទូរទស្សន៍បាយ័ន «ភូមខ្ញុំស្រស់ឆើតឆាយ» ដែលល្បីខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញស្ថានភាពបច្ចុប្បន្នរបស់លោក ឡុង វីរៈយុទ្ធ តួឯកប្រុសដោយមានឈ្មោះក្នុងរឿងថា នាយភូ តាមរយៈគណនីលោក អ៊ឹម ជីវ៉ា។

ក្នុងនោះដែរ លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាពស្គមស្គាំង ដោយខុសប្លែកពី លោក ឡុង វីរៈយុទ្ធ កាលពីមុនយ៉ាងខ្លាំង និង បានឱ្យដឹងថា បច្ចុប្បន្ន លោក ឡុង វីរៈយុទ្ធ ធ្វើការជាអ្នករត់តុឱ្យគេនៅហាងមួយក្នុងបុរីពិភពថ្មី គួរស្រូវ ៣។

តាមរយៈសំណេររបស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា៖ «ហ៊ឺ! នាយភូ ធ្លាប់ជាតួឯកកុន ជាតារាល្បីមួយរូប ឥឡូវនេះឃើញគាត់មកធ្វើការត់តុ ធ្លាក់រូបសម្រស់ខុសឆ្ងាយពីមុន ភ្នែកស្លក់រាងស្គមស្គាំង មើលមិនចង់ស្គាល់! ហើយគាត់ក៏ណែនាំខ្លួនថា «បងខ្ញុំគឺ ឡុង វិរៈយុទ្ធ ហៅ នាយភូ ដែលជាតួឯកប្រុស ក្នុងរឿងភូមិខ្ញុំ ស្រស់ឆើតឆាយ»។ ខ្ញុំបាទ អ៊ឹម ជីវ៉ា គឺ ជួបលោក ឡុង វីរៈយុទ្ធ ហៅ នាយភូ ដោយចៃដន្យទៅហូបអីជាមួយប្អូនៗនៅហាង RK ម៉ូការថៈ បុរីពិភពថ្មីគួស្រូវ ៣! ឃើញសភាពគាត់ហើយ អាណិតណាស់ ប្តូរប្រែប្រួលអស់គ្រប់យ៉ាង ហ៊ឺ!»។

ដោយឡែក ទន្ទឹមនឹងការបង្ហោះសារ ព្រមទាំងរូបភាពរបស់លោក ឡុង វីរៈយុទ្ធ នាពេលបច្ចុប្បន្នផងនោះ លោក អ៊ឹម ជីវ៉ា ក៏បានធ្វើកិច្ចសម្ភាសសាកសួរនាំពីការបាត់មុខរបស់លោក ឡុង វីរៈយុទ្ធ ផងដែរ ដោយលោកឡុង វីរៈយុទ្ធ បានឱ្យដឹងថា «អំឡុងពេលលោកបាត់មុខដំបូងនោះ គឺលោកចាប់ផ្តើមរកស៊ី ហើយរកស៊ីបានប្រមាណ ២ ឆ្នាំ ទើបលោកចេញមកសុំគេធ្វើការនៅហាងខាងលើនេះ ដោយចំណូលមួយខែ ១៥០ ដុល្លារ»។

គួររំឭកថា លោក ឡុង វីរៈយុទ្ធ មានឈ្មោះពិតថា ឡុង សោភ័ណ្ឌ បានចាប់ផ្តើមអាជីពសិល្បៈដំបូងក្រោយពីការចូលរួមប្រកួតកម្មវិធី Freshie Girls & Boys។ កាលពីអំឡុងឆ្នាំ ២០០០ លោក ឡុង វីរៈយុទ្ធ ផ្ទុះប្រជាប្រិយភាពខ្លាំងបន្ទាប់ពីបានសម្តែងជាតួអង្គ នាយភូ ក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» ជាមួយតួឯកស្រី គឺអ្នកនាង សុខ សុម៉ាវត្តី។ ក្រោយមកសាងកេរ្តិ៍ឈ្មោះបានមួយរយៈធំ លោក ឡុង វីរៈយុទ្ធ ក៏ចាប់ផ្តើមរយាល និង បាត់មុខឈឹងលើវិថីសិល្បៈតែម្តងបន្ទាប់ពីចូលរោងការកាលពីអំឡុងឆ្នាំ ២០១៩ ព្រមទាំងចេញបើកហាងរកស៊ីជាមួយនឹងភរិយា រហូតមកដល់បច្ចុប្បន្នទើបបានឃើញរូបលោកជាថ្មី៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

ព័ត៌មានបន្ថែម

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

តាមពិតអ៊ីចឹងសោះ! តា Nawat យកតួនាទីនេះមកសង្កត់ស្ថាប័ន MU ដើម្បីមានសិទ្ធិក្នុងកម្មវិធី

ទោះបានសុំទោស តែក្នុងនាមជាអ្នកតាកែវ អ៊ឹម ជីវ៉ា មិនអស់ចិត្ត ចង់ឱ្យនគរបាលកោះហៅអ្នកផលិតមាតិកា បញ្ញា ទៅបកស្រាយនៅស្នងការ

ខ្លាំងប៉ះខ្លាំង! ផេក MUT គ្រោងចង់ប្ដឹងស្ថាប័ន MU រឿងហាមមិនឱ្យបង្ហោះ Vote បាយល្ងាចជាមួយតា Nawat

លេងគ្នាហើយ! ផេក MUT របស់តា Nawat ចេញប្រកាសតបភ្លាមៗទៅស្ថាប័ន MU រឿងហាមមិនឱ្យផេកបង្ហោះកម្មវិធី Vote បាយល្ងាចជាមួយតា Nawat

(វីដេអូ) ទៅដល់ទឹកដីថៃ ១ ថ្ងៃ បវរកញ្ញា ហ្វីយ៉ាតា ប្រាប់ពីសុខទុក្ខពេលចូលកងប្រកួត MU នៅប្រទេសថៃ ថ្ងៃដំបូង

ស្វែងរកព័ត៌មាន​ ឬវីដេអូ