មហាជនផ្ទុះការវែកញែកលាន់ ក្រោយឃើញតារាចម្រៀង មាស សុខសោភា បង្ហោះសំណេររៀបរាប់ពីទេវតាក្នុងឆ្នាំម្សាញ់ ខុសពីសៀវភៅមហាសង្ក្រាន្តខ្មែរ

Share This

នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ តារាចម្រៀង មាស សុខសោភា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល រហូតផ្ទុះការវែកញែកជាខ្លាំង បន្ទាប់ពីឃើញនាងបានបង្ហោះសំណេរមួយរៀបរាប់ជុំវិញពីដំណើរនៃការយាងចុះរបស់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់។

ក្នុងសំណេរយ៉ាងវែងអន្លាយនោះដែរ តារាចម្រៀង មាស សុខសោភា បានបង្ហាញពីការយាងចុះរបស់ទេវតាឆ្នាំថ្មី និង ឈ្មោះទេវតាឆ្នាំថ្មី ដែលតាមការពិនិត្យគឺមានភាពខុសគ្នាស្រឡះពីសៀវភៅមហាសង្ក្រាន្តខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ដែលរៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ។

នេះជាសំណេរដើមទាំងស្រុងរបស់តារាចម្រៀង មាស សុខសោភា ៖

«ទេវតាឆ្នាំម្សាញ់ ព្រះនាមកិមិរាទេវី ត្រូវយាងចុះមក ចំថ្ងៃសុក្រទី ១១ ត្រូវនឹងថ្ងៃ ១៤ កើត ខែចេត្រ ឆ្នាំម្សាញ់ ព.ស ២៥៦៨ ត្រូវនិង វេលាយាមម៉ោង ១៨:០១ នាទីព្រលប់ ដែលជាយាមសត្វពស់គ្រប់ប្រភេទចេញដើរ។ ទេវតាឆ្នាំម្សាញ់ ព្រះនាងទ្រង់គ្រឿងអាភរណៈ ពណ៌ខៀវ សៀកផ្ការំចង់ គ្រឿងតង្វាយ ផ្លែចេកណាំវ៉ា ព្រហស្ថស្តាំកាន់ព្រះខ័ន្ធ ព្រហស្ថឆ្វេងកាន់ពិណ្យ យានជំនិះមានស្ដេចគោទាំង ២១ ជាបរិវារ។

ចំណាំ ទេវតាស្រីព្រះនាម កិមិរាទេវី មិនមែនជាសត្វពស់វែកដែលមានពិសនោះទេ ព្រះនាងយាងចុះមក ដើម្បីបន្សាបពស់ពិសគ្រប់ប្រភេទនៅក្នុងឆ្នាំម្សាញ់នេះ មិនថាមនុស្សលោកណាដែលមានល្បិចពិសពុលអាក្រក់នោះ ក៏ត្រូវចុះចាញ់តេជ្ជៈរបស់ព្រះនាងដែរ ពីព្រោះព្រះនាងកិមិរាទេវី គឺជាអវតាផ្ទាល់របស់អាទិទេព ព្រះសិវៈ ដែលមានតួនាទីយកទឹកអម្រិត និង ព្រះខ័នចុះមកបន្សាបល្បិចពិសពុលអាក្រក់របស់ជនទាំងឡាយណាដែលគ្មានគុណធម៌ គំនិតទុច្ចរិត និង បន្សាបពស់មានពិសគ្រប់ប្រភេទ ដែលមាននៅលើផែនដីនេះ។

ម្យ៉ាងវិញទៀតត្រូវចងចាំថា គ្រប់តួអង្គទេវតាស្រីទាំង ៧ ដែលឈរកាន់តាមថ្ងៃសិរីទាំង ៧ គឺមានតួនាទី ចុះមកថែររក្សាផែនដី និង ថែរក្សាមនុស្សលោកគ្រប់រូប ហើយត្រូវយាងចុះមកគឺ ចំនៅថ្ងៃ ១៤ កើត និង ថ្ងៃ ១៤ រោចរៀងរាល់ឆ្នាំ មិនមែនចុះថ្ងៃទី ១៤ ជាថ្ងៃកំណត់ក្នុងការធ្វើពិធីនោះទេ! បុរាណកាលរបស់យើង លោកឱ្យកំណត់យកថ្ងៃ ១៤ កើត និង ១៤ រោច ដែលជាថ្ងៃសីលឋានរបស់ទេវតា មកធ្វើក្នុងពិធីទទួលទេវតាឆ្នាំថ្មីនីមួយៗរៀងរាល់ឆ្នាំ មិនមែននាំគ្នាច្រឡំបល់ឱ្យតែដល់ថ្ងៃទី ១៤ ខែមេសា កំណត់ជាថ្ងៃចូលឆ្នាំថ្មីនោះឡើយ។

ជាក់ស្ដែងដូចមនុស្សលោកយើងគ្រប់រូបគឺតែងតែគោរពយកថ្ងៃសីលឋានចំលើថ្ងៃ ១៤ កើត និង ១៤ រោច ជាថ្ងៃឧបោសថសីលដូច្នោះឯង ហើយក៏មិនមានទេវតាអង្គណា ចុះមកឋានកណ្តាល ខុសថ្ងៃសីលឋានរបស់ទេវតានោះឡើយ។

លោកទាំងឡាយក្បួនច្បាប់បុរាណកាលដែលជាជំនឿវប្បធម៌ដូនតារបស់យើង ត្រូវសាបរលាប និង បាត់បង់ជាយូរលង់ណាស់មកហើយ ដូច្នេះទូលបង្គំខ្ញុំករុណាចែករំលែកនេះ មិនមែនបង្ខំឱ្យលោកទាំងឡាយណាមកជឿលើខ្ញុំករុណាទេ ប៉ុន្តែត្រូវជរលើសច្ចធម៌ពិត បើតាមការសង្កេតមើល ប្រហែលជាមានតែខ្លួនយើងម្នាក់ឯងប៉ុណ្ណោះ ដែលគោរពទៅតាមក្បួនតម្រានៃ ជំនឿវប្បធម៌នេះ»

យ៉ាងណាមិញ ក្រោយសរសេរបង្ហោះប្រមាណជា ៧ ម៉ោងរួចមក សំណេរខាងលើត្រូវបានតារាចម្រៀង មាស សុខសោភា លុបចេញវិញ តែទោះជាយ៉ាងនេះក្ដី ក៏គេនៅឃើញមានការចែករំលែក និង មានមហាជនជាច្រើនបានបញ្ចេញមតិវែកញែក និង ខ្លះថែមទាំងប្រតិកម្មជាមួយសំណេរនោះទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះសំណេរខាងលើនេះ គេក៏បានកត់សម្គាល់ឃើញវត្តមានរបស់ ឯកឧត្តម អ៊ឹម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏បានចូលទៅបញ្ចេញមតិទៀតផង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ