មន្ទីរបរិស្ថានអះអាងថា ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ ពុំមានពាក់ព័ន្ធនឹងកម្ពុជា ដូចព័ត៌មានថៃចុះផ្សាយឡើយ

Share This

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មាន បន្ទាប់ពីមានគេហទំព័រសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ បានចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និង បណ្តាលឱ្យគ្រាប់មីនផ្ទុះ»

ទាក់ទិនទៅនឹងករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ និង ច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើ ព្រមទាំងបញ្ជាក់ជូនសាធារណជនឱ្យបានដឹងថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅ ប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និង ដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើនោះឡើយ ហើយរដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និង ចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និង ពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និង ពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។

មន្ទីរបរិស្ថានបានឱ្យដឹងទៀតថា ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះ ឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និង អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និង មិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្ករគ្រោះថ្នាក់ និង ប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាដាច់ខាត៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ