កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ បួរខាវ ដែលគេស្គាល់ថាជាស្តេចប្រដាល់ប្រចាំប្រទេសថៃ បានធ្វើរឿងមួយឱ្យមហាជនខ្មែរនាំគ្នាប្រតិកម្មហួសចិត្តមិនតិចឡើយ នោះគឺការបង្ហោះរូបភាព និង សារពាក់ព័ន្ធពីខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។
ក្នុងនោះ អ្នកប្រដាល់បែកសតិវង្វេងប្រវត្តិសាស្ត្ររូបនេះ បានបង្ហោះរូបរបស់ខ្លួនដែលធ្លាប់បានមកលេងប្រាសាទបាយ័ន ឬ អង្គរធំ នាទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា រួចដាក់ចំណងជើងបែបឌឺដងថា ៖ «ត្រង់នេះធ្លាប់ជារបស់ថៃ តែឥឡូវជារបស់គេ ឬ មួយយើងគួរតែយកត្រឡប់មកវិញ?»។
យ៉ាងណាមិញ ការបង្ហោះនេះរបស់ បួរខាវ បានធ្វើឱ្យមហាជនខ្មែរដែលលេងបណ្តាញសង្គមនាំគ្នាហួសចិត្ត ហើយនាំគ្នាចូលទៅបញ្ចេញមតិជាច្រើនដល់មនុស្សធឺ នាយបួរខាវ នេះ ដោយម្នាក់ៗបានពោលថាមិននឹកស្មានប្រជាជនប្រទេសនេះនៅតែមិនចោលចិត្តចង់បានរបស់អ្នកដទៃបែបនេះឡើយ៕