មកស្គាល់ CEO វ័យក្មេង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីត​ រសនិយមលាយបញ្ចូលវប្បធម៌ ទាំងនៅក្មេង ទាំងសង្ហា មានមហិច្ឆតាឆ្ពោះទៅកាន់ឆាកសកល

Share This

តាមរយៈគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីតរបស់ម៉ាក CBVS ជឿជាក់ថា ប្រិយមិត្តប្រាកដជាធ្លាប់បានឃើញ និង ជាប់ចិត្តយ៉ាងខ្លាំង ដែលម៉ូដខូឡិកហ្សិន មានច្រើនបែបរាប់បញ្ចូល ក្រវិល ខ្សែក និង ចិញ្ចៀនជាដើម។ ពិតប្រាកដណាស់ ម៉ូដដ៏ទាក់ទាញទាំងនេះត្រូវបានកើតចេញពីការច្នៃប្រឌិតរបស់អ្នកច្នៃម៉ូដវ័យក្មេង និង សង្ហាមួយរូបនោះគឺ លោក វណ្ណ រដ្ឋា (Ratha Vann)។

យោងតាមទស្សនាវដ្តីអន្តរជាតិ Prestige ចេញផ្សាយប្រចាំខែ មិថុនា – កក្កដា ២០២៥ លោក វណ្ណ រដ្ឋា បច្ចុប្បន្ន ជានាយកប្រតិបត្តិ (CEO) និង ជានាយកច្នៃប្រឌិត នៃក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីនៅកម្ពុជា គឺ ជាងបាក់ វណ្ណស៊ី ឬ CBVS ។ នៅក្នុងតួនាទី លោកតែងត្រួតពិនិត្យលើគំនូរ sketches ពិនិត្យត្បូង និង ពិភាក្សាសមាសភាពជាមួយក្រុមឌីហ្សាញរបស់លោក។

ដំណើរដើមទងចូលក្នុងវិស័យគ្រឿងអលង្ការ លោក វណ្ណ រដ្ឋា ជាកូនច្បងក្នុងចំណោមបងប្អូន ៣ នាក់ កើតក្នុងគ្រួសារអ្នកធ្វើគ្រឿងអលង្ការ។ ដូច្នេះ តាំងពីតូចមក ជុំវិញខ្លួនលោកពោរពេញទៅដោយ ឧបករណ៍ ត្បូង និង​ រឿងរ៉ាវអំពីឧស្សាហកម្មនេះ។

លម្អិតអំពីប្រវត្តិអាជីវកម្ម វាត្រូវបានចាប់ផ្តើមដោយជីតារបស់លោក ដែលមានឈ្មោះ ជាង បាក់ កើតនៅឆ្នាំ​ ១៩៣២ ដែលដើមឡើយគាត់ធ្វើការជាអ្នកផលិតស្បែកជើង។ ​គ្រានោះ ទេពកោសល្យនៃស្នាដៃរបស់ជីតាលោក មិនត្រូវបានគេកត់សម្គាល់ឡើយ លុះដល់គាត់អាយុ ១៧ ឆ្នាំ ទើបត្រូវបានជាងទងម្នាក់ ជ្រើសរើសយកគាត់ទៅបង្វឹកជាកូនជាង។ ជីតារបស់លោកបានអនិច្ចកម្មនៅឆ្នាំ ២០០០ ប៉ុន្តែឥទ្ធិពលនៃជាងទង និង វិន័យដែលមិនផ្លាស់ប្តូររបស់គាត់​ នៅតែជាមូលដ្ឋានគ្រឹះរបស់ CBVS ដល់សព្វថ្ងៃ។ ឈ្មោះក្រុមហ៊ុន ជាងបាក់ វណ្ណស៊ី គឺជាការដាក់បញ្ចូលគ្នានៃឈ្មោះជីតា គឺ ជាងបាក់ និង ឈ្មោះឪពុករបស់លោក គឺ វណ្ណស៊ី។

ជាមនុស្សសម័យថ្មី លោក វណ្ណ រដ្ឋា មិន​បាន​ដើរ​តាម​គន្លង​គ្រឿងអលង្ការ​ប្រពៃណី​ ដែលធ្វើតាមឪពុកម្តាយ និង សាច់ញាតិឡើយ ពោល ជំនួសមកវិញ លោកបានបន្តការសិក្សាទៅលើការច្នៃម៉ូដគ្រឿងអលង្ការ និង ត្បូងពេជ្រ នៅវិទ្យាស្ថាន Gemological Institute of America ឬ GIA ដែលជាវិទ្យាស្ថានត្បូងពេជ្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក។

ជាសមិទ្ធផល ស្នាដៃគ្រឿងអលង្ការរបស់លោក មានភាពទាក់ទាញយ៉ាងស៊ីជម្រៅនឹងវប្បធម៌ខ្មែរ ជាពិសេសចម្លាក់ប្រាសាទ គំនូរផ្កាខ្មែរ និង ឥទ្ធិពលស្ថាបត្យកម្ម។ ខូឡិកហ្សិន ផ្កាឈូក (Lotus Collection) គឺជាឧទាហរណ៍ដ៏ចម្បងមួយ ដែលជាការគោរពចំពោះអ្នកម្តាយរបស់លោកផង ក៏ដូចជាចំពោះស្មារតីខ្មែរផងដែរ។

ខណៈម៉ាកគ្រឿងអលង្ការប្រណីតជាច្រើន និយមដើរតាមទំនោរនិយមថ្មី ដោយឡែកសម្រាប់លោក លោកតែងតែជ្រើសរើសអ្វី ដែលជាផ្លូវរបស់ខ្លួន។ លោកផ្តល់អាទិភាពដល់នវានុវត្តន៍ ឬ ការផ្លាស់ប្តូរថ្មី និង ភាពដើម។ ភាពដោយឡែកនេះ នឹងអនុញ្ញាតឱ្យលោក និង ក្រុមការងារ អាចបង្កើតគ្រឿងអលង្ការ ដែលប្លែកជាមួយអារម្មណ៍នៃអត្តសញ្ញាណ និង ចក្ខុវិស័យផ្ទាល់ខ្លួន។

ស្ថិតក្នុងវ័យ ៣១ ឆ្នាំ ជា CEO មួយរូប លោកតែងស្រមៃថា ថ្ងៃណាមួយ លោកនឹងអាចយកគ្រឿងអលង្ការ CBVS របស់ខ្លួនឆ្ពោះទៅកាន់ឆាកសកល។ លោកចង់បង្ហាញគ្រឿងអលង្ការនៅក្នុងកម្មវិធី Hong Kong Jewellery Show ដែលជាវេទិកាគ្រឿងអលង្ការធំបំផុតនៅក្នុងពិភពលោក។ មហិច្ឆតារបស់លោក មិនមែនគ្រាន់តែដើម្បីការទទួលស្គាល់ប៉ុណ្ណោះទេ តែថែមទាំងដើម្បីបង្ហាញថា គ្រឿងអលង្ការរបស់កម្ពុជាអាចឈរជើងដោយមោទកភាព ជាមួយនឹងការបង្កើតដ៏ល្អបំផុតរបស់ពិភពលោក៕​

ប្រភព៖ Prestige 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្ទីលឡូយ! អ្នកច្នៃម៉ូដល្បីឈ្មោះ និង អ្នកច្នៃម៉ូដវ័យក្មេង សហការគ្នាបញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ឡូយ ប្រជែងវិថីដើរម៉ូដអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ