មកលេងកម្ពុជាលើកទីមួយ ស្ត្រីជប៉ុនម្នាក់ជាប់ចិត្តនឹងវប្បធម៌ខ្មែរខ្លាំង រហូតផ្លាស់ទីមកបើកជំនួញ ប្រមូលផ្តុំសុទ្ធតែផលិតផលសិប្បកម្មខ្មែរ  

Share This

ជនបរទេសមិនតិចទេ កាលណាឈានជើងមកដល់ទឹកដីកម្ពុជា រមែងតែជាប់ចិត្តប្រតិព័ទ្ធនឹងដែនដីសុវណ្ណភូមិដ៏ស្រស់ស្អាត ជាពិសេស ប្រជាជនដ៏កក់ក្តៅ និង វប្បធម៌រស់នៅដ៏ផូរផង់។ ដូចទៅនឹងស្ត្រីជនជាតិជប៉ុនម្នាក់ ហេតុតែស្រលាញ់វប្បធម៌កម្ពុជា នាងបានស្ម័គ្រផ្លាស់ទីមកនៅទីនេះ ដោយបង្កើតជំនួញមួយឈ្មោះថា Very Berry ដែលផ្តោតទៅលើផលិតផលក្នុងស្រុក ផលិតដោយដៃសិប្បករខ្មែរ។

តាមរយៈគេហទំព័រ Very Berry ស្ត្រីជនជាតិជប៉ុន ដែលជាស្ថាបនិករូបនេះ មានឈ្មោះថា គីកូ (Kiko)។ កាលពីឆ្នាំ ២០០១ នាងបានធ្វើដំណើរពីប្រទេសជប៉ុន មកកម្សាន្តប្រទេសកម្ពុជាជាលើកដំបូង ជាកន្លែងដែលនាងត្រូវបានរំជួលចិត្តយ៉ាងខ្លាំង ដោយភាពកក់ក្តៅ និង ភាពសម្បូរបែបនៃវប្បធម៌ក្នុងស្រុក។

ទំនាក់ទំនងរបស់នាងជាមួយប្រជាជនកម្ពុជា បានបំផុសគំនិតឱ្យនាងចង់បង្កើតអ្វីមួយ ដែលមានឥទ្ធពលយូរអង្វែង។ ជាក់ស្តែង មកដល់ឆ្នាំ ២០០៥ នាងបានសម្រេចផ្លាស់ទីមករស់នៅកម្ពុជា ហើយបើកជំនួញមួយឈ្មោះថា Very Berry ជាមួយបេសកកម្ម​ បង្កើតឱកាសការងារដល់សិប្បករខ្មែរ។

ដោយសង្កេតឃើញអ្នកផលិតសិប្បកម្មជួបបញ្ហាប្រឈម ដោយសារតែការធ្វើចំណាកស្រុកទៅទីក្រុង និង ការផ្លាស់ប្តូរសេដ្ឋកិច្ច  គីកូ នាងបានបើកដំណើរការប្រ៊េនមួយឈ្មោះថា  Pavanasara ជាផលិតផលធ្វើដោយដៃ និង ផលិតក្នុងស្រុក ដើម្បីផ្តល់ការងារប្រកបដោយស្ថិរភាព និង ក្រមសីលធម៌សម្រាប់ស្ត្រីតាមភូមិ ក៏ដូចជាធានាឱ្យសិប្បកម្មប្រពៃណីរបស់ពួកគេមានការរីកចម្រើនប្រកបដោយនិរន្តរភាព។

ជាលទ្ធផល ផលិតផលត្រូវបានប្រសូតចេញពីដៃសិប្បករខ្មែរ ក្នុងនោះខូឡិកហ្សិនមានច្រើនមុខ រាប់តាំងគ្រឿងលម្អហ្វេហ្សិន រហូតដល់ គ្រឿងដេគ័រគេហដ្ឋាន ដែលមិនប៉ះពាល់បរិស្ថាន។ គ្រប់មុខផលិតផលសុទ្ធតែឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និង សិល្បៈហត្ថកម្មកម្ពុជា។

ដើម្បីធានាទាំងភាពត្រឹមត្រូវ និង និរន្តរភាព ការផលិតត្រូវបានរក្សារបៀបធ្វើបែបប្រពៃណី និង វត្ថុធាតុដើមក្នុងស្រុកដូចជា ផ្តៅ កំប្លោក កប្បាស សូត្រ លង់ហិន និង​ សម្ភារកែច្នៃឡើងវិញ។

ផលិតផលទទួលបានការគាំទ្រកន្លងមកមានដូចជា ក្រមាត្បាញដោយដៃ កាបូបធ្វើពីសម្ភារកែច្នៃឡើងវិញ ផលិតផលប្រេងដូងរក្សាសម្រស់ គ្រឿងអលង្ការលង់ហិន និង គ្រឿងតុបតែងលម្អផ្ទះជាច្រើនទៀត។ ជាមួយគុណភាពខ្ពស់ និង ម៉ូដតែមួយគ្មានពីរ គ្រប់ផលិតផលសុទ្ធតែបង្កប់នូវរឿងរ៉ាវ ដែលពណ៌នាអំពី ប្រពៃណី និរន្តរភាព លើកកម្ពស់ និង​ គាំទ្រសហគមន៍ក្នុងស្រុក៕​

 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

ស្ត្រីម្នាក់ខឹងចិត្តដាក់ពាក្យប្ដឹងមេខ្លួនឯង ព្រោះចូលធ្វើការ ២០ ឆ្នាំហើយ មេអត់មានឱ្យធ្វើអីសោះ ចាំតែដល់ថ្ងៃបើកប្រាក់ខែៗ

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ព័ត៌មានបន្ថែម

កូនខ្មែរបញ្ចេញឈុតសម្លៀកបំពាក់ Don’t ថៃ To Me ជាសារទៅកាន់ពិភពលោក ដើម្បីរកយុត្តិធម៌ជូនកម្ពុជាពីការឈ្លានពានរបស់ថៃ

ទឹកដៃកូនខ្មែរពិតៗ! អលង្ការបំផុសគំនិតពីផ្កាឈូក ម៉ូដរស់រវើក មានក្រពុំ មានរីក មើលពីជ្រុងណាក៏ទាក់ភ្នែក

ចង់លើកកម្ពស់ប្រ៊េនក្នុងស្រុក យុវជនម្នាក់ រៀនចប់ច្នៃម៉ូដភ្លាម បង្កើតប្រ៊េនខ្លួនឯងភ្លែត បច្ចុប្បន្ន ម៉ូយសុទ្ធតែតារាល្បី ស្នាដៃទទួលស្គាល់ពីកម្មវិធីធំៗ

ទឹកដៃកូនខ្មែរអ៊េមខ្លាំង! សាក់រូបលើដងខ្លួនលេងម៉ូដក្បាច់ខ្មែរអង្គរ មើលទៅរស់រវើកដូចចម្លាក់ថ្មប្រាសាទពិតៗ

ឥទ្ធិពល Jennie! ម៉ូដស្បែកជើងទទេតម្លៃជាង ១០០ ដុល្លារ នាងពាក់ដើរនៅព្រលានយន្តហោះ ឥលូវមនុស្សម្នាផ្អើលទិញពាក់តាម រហូតហាងខ្លះដាច់ស្តុកខ្ទេច

ចង់កាលីបលើស Labubu អាចទិញតុក្កតាប្រ៊េននេះបន្តោងវិញ ទើបចេញថ្មីតម្លៃសមរម្យត្រឹមជាង 1K ដុល្លារ

ឈុតខ្មឺតៗពីតារារ៉េប Carid B ចូលរួមកម្មវិធីដើរម៉ូដ Haute Couture ផ្អើលពិភពហ្វេហ្សិន

ស្រីៗតិចតាមអត់ទាន់! នេះជាទំនោរនិយមថ្មី ស្ទីលហ្វេហ្សិនសម្រាប់រដូវស្លឹកឈើជ្រុះ Fall 2025 ពាក់ធ្វើការ ឬដើរលេងក៏បាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ