បើគិតថាខ្លួនឯងគ្មានតម្លៃ អានសារនេះពីអ្នកឧកញ៉ា គិត ម៉េង អារម្មណ៍នឹងវិជ្ជមាន ហើយជឿជាក់លើខ្លួនឯងឡើងវិញ

Share This

សឹងតែគ្រប់គ្នា នៅពេលមិនសមបំណងនូវអ្វីដែលខ្លួនចង់បាន មិនថានៅក្នុងគ្រួសារ ការងារ មិត្តភាព ទំនាក់ទំនងស្នេហា ឬក្តីស្រមៃ រមែងគិតថាខ្លួនឯងគ្មានតម្លៃគ្រប់គ្រាន់។ តែយ៉ាងណាមិញ តម្លៃខ្លួនឯងវាមិនស្ថិតនៅលើអ្វីទាំងនេះនោះទេ បើតាម អ្នកឧកញ៉ា គិត ម៉េង លោកបានរៀបរាប់យ៉ាងសមហេតុផល ដោយថាតម្លៃរបស់យើង គឺស្ថិតនៅលើយើងខ្លួនឯងតែម្តង។

ជាក់ស្តែង អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសាររៀបរាប់ក្បោះក្បាយដូច្នេះថា៖ «សូមឈប់សួរខ្លួនឯងថា៖ «តើខ្ញុំមានតម្លៃខ្លួនគ្រប់គ្រាន់ឬនៅ?» តើអ្នកធ្លាប់សួរខ្លួនឯងនូវសំណួរនេះពីមុនមកទេ? អ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនអ្នកមិនទាន់មានតម្លៃ ឬសមត្ថភាពគ្រប់គ្រាន់ នៅពេលដែលអ្នកមិនទទួលបានការងារ ឬពេលដែលមិត្តរបស់អ្នកលែងឆ្លើយតបអ្នក ឬពេលដែលអ្នកឃើញអ្នកផ្សេងរស់នៅក្នុងជីវិតដែលអ្នកសុបិនចង់បាន។ «តើខ្ញុំមានតម្លៃខ្លួនគ្រប់គ្រាន់ឬនៅ?» ក៏ជាសំណួរដែលអ្នកសួរខ្លួនអ្នកច្រើនដងផងដែរដោយគ្មានទីបញ្ចប់ បន្ទាប់ពីមនុស្សណាម្នាក់ដែលអ្នកបេតី បានចាកចេញពីអ្នក។

ទោះយ៉ាងណា ខ្ញុំសូមបង្ហាញអ្នកនូវចំណុចសំខាន់មួយថា «ការឱ្យតម្លៃខ្លួនឯង» មិនមែនជាអ្វីដែលបានមកពីសមិទ្ធផល ឬពីគោលដៅដែលអ្នកសម្រេចបាននោះទេ។ តម្លៃខ្លួនអ្នកមាននៅក្នុងខ្លួនអ្នកស្រាប់ហើយ។

សូមអ្នកត្រិះរិះលើចំណុចទាំងនេះ។ ដើមឈើលូតលាស់តាមដំណើរធម្មជាតិរបស់វា ដោយមិនខ្វល់ពីទំហំរបស់វានោះទេ នៅពេលវាលូតលាស់។ វាធំឬតូចទៅតាមការលូតលាស់របស់វា។ ចំណែកព្រះចន្ទ និង ព្រះអាទិត្យវិញ មានតួនាទី និង ពេលវេលារះខុសគ្នា។ ព្រះចន្ទមិនបិទបាំងព្រះអាទិត្យទេ។ ព្រះចន្ទរះទៅតាមពេលវេលារបស់ខ្លួន។ សូម្បីតែមហាសមុទ្រ ទោះមានព្យុះសង្ឃរាបែបណា ក៏នៅតែជាមហាសមុទ្រដដែល។ ហេតុដូចនេះហើយ ហេតុអ្វីអ្នកចាំបាច់មានមន្ទិលទៅលើការឱ្យតម្លៃខ្លួនឯង?

តម្លៃខ្លួនអ្នកមិនមែនឋិតនៅលើស្នាដៃដែលអ្នកសម្រេចបាន ឬមិនឋិតលើការសរសើរ ឬការទទួលស្គាល់ពីអ្នកដទៃនោះទេ។ តម្លៃខ្លួនអ្នកកើតចេញមកពីអត្ថិភាពរបស់អ្នក ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អ្នក ដើម្បីស្វែងយល់នូវអ្វីដែលថ្មីៗ និង ធ្វើឱ្យខ្លួនឯងរីកចម្រើនទៅមុខ។

តម្លៃខ្លួនអ្នកមិនមែនជាសំណួរដែលអ្នកត្រូវចោទសួរនោះទេ។ វាជាការពិតដែលខ្លួនអ្នកមានតម្លៃគ្រប់គ្រាន់។ សូមអ្នករស់នៅដោយមានភាពជឿចិត្តលើតម្លៃខ្លួនអ្នក បន្តព្យាយាមរៀនសូត្រ និង អភិវឌ្ឍន៍ខ្លួន។

ខ្ញុំសង្ឃឹមថាសារនេះផ្តល់ផលវិជ្ជមានដល់អ្នកនាពេលនេះ ហើយប្រសិនបើអ្នកយល់ថាសារនេះមានសារវន្ត សូមអ្នកចែកចាយបន្តដល់មនុស្ស ដែលត្រូវការរម្លឹកខ្លួនឯងនូវតម្លៃខ្លួនពួកគេ»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ