កាលពីរាត្រីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុន CIM បានរៀបចំពិធីបំពាក់ឈៀង និងគ្រងមកុដ Miss Cambodia 2025 ជាផ្លូវការ ដោយម្ចាស់តំណែង គឺជាបវរកញ្ញាឆ្នើម សូ ពេជ្រវល័ក្ខ។

នៅក្នុងពិធីបំពាក់ឈៀង និងគ្រងមកុដ Miss Cambodia 2025 ជាផ្លូវការខាងលើនេះដែរ ស្ថាប័ន CIM ក៏បានអញ្ជើញ Miss International 2024 បវរកញ្ញា Huỳnh Thị Thanh Thủy ជាភ្ញៀវកិត្តិយផងដែរ ដោយស្រីស្អាតរូបនេះ បានមកដល់កម្ពុជាតាំងពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ មកម្ល៉េះ។

ជាក់ស្តែង មុននឹងកម្មវិធីបំពាក់ឈៀង និងគ្រងមកុដជាផ្លូវការរបស់កញ្ញា សូ ពេជ្រវល័ក្ខ នោះ បវរកញ្ញា Huỳnh Thị Thanh Thủy ក៏បានបង្ហាញវត្តមាននៅក្នុងព្រលានយន្តហោះតេជោ ដោយគ្រងនូវឈុតបុរាណផ្តិតរូបភាពយ៉ាងស្រស់ស្អាតផងដែរ។

លើសពីនោះ Miss International 2024 បវរកញ្ញា Huỳnh Thị Thanh Thủy ក៏បានក្រុមការងារ ជាពិសេស Miss Cambodia 2025 កញ្ញា សូ ពេជ្រវល័ក្ខ បានជូនដំណើរនាងដើរទស្សនកិច្ចនៅឯសារមន្ទីរជាតិ នៅក្នុងទីក្រុងភ្នំពេញថែមទៀតផង៕







