មកដល់ពេលនេះ រយៈពេល ១ ឆ្នាំហើយ ដែលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និង ស្វាមី ទទួលបានទាយាទស្នងត្រកូលដ៏គួរឱ្យក្នាញ់ម្នាក់ទៀត ដែលចូលមកបំពេញក្ដីសុខគ្រួសាររកាន់តែកក់ក្ដៅពេញលេញ និង មានសុភមង្គលខ្លាំង។
និយាយពីទាយាទទី ២ ដែលជាកូនប្រុសម្នាក់ទៀតរបស់កំពូលតារាចម្រៀងស្រីរូបនេះ មានឈ្មោះថា អ៊ឹង ឫទ្ធីបញ្ញា ហៅ Presley ពេលនេះមានអាយុមួយឆ្នាំហើយ បើក្រឡេកទៅមើលមុខមាត់សាច់ឈាមរបស់កំលោះតូចរូបនេះ កាន់តែស្រស់ស្អាតទ្រលុកទ្រលន់ ភ្នែកក្រឡង់ៗគួរឱ្យស្រឡាញ់ និង ឆ្លាតខ្លាំង ដោយទទួលបានការចិញ្ចឹមមើលថែយ៉ាងកក់ក្ដៅពីលោកប៉ាអ្នកម៉ាក់។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ក្នុងថ្ងៃខួបកំណើតគម្រប់មួយឆ្នាំរបស់ទាយាទទី ២ រូបនេះ អ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី ក៏បានរៀបចំកម្មវិធីធំអបអរថ្ងៃកំណើតឱ្យកូនប្រុស ដែលធ្វើជាលក្ខណៈគ្រួសារនៅកន្លែងដ៏ប្រណីតមួយពេញដោយស្នាមញញឹម។ ក្នុងនោះ មើលទៅម្ចាស់ខួបគឺកំលោះតូច Presley វិញ បានតុបតែងខ្លួនស្លៀកពាក់យ៉ាងគួរឱ្យស្រឡាញ់ មុខមាត់រូបរាងសង្ហាមិនចាញ់បងប្រុស និង លោកប៉ាឡើយ៕
រូបភាព៖ One memory