ថ្មីៗនេះ ខេត្តឈៀងរ៉ៃប្រទេសថៃ បានជន់លិចម្តងទៀតហើយ ដែលបង្កមកពីភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានការរអិលបាក់ដី ការលិចស្រុកចំនួន ៥ នៅក្នុងខេត្ត និង ប៉ះពាល់ដល់ផ្ទះប្រជាជនចំនួន ៤៤០០ ខ្នង ព្រមទាំងខូចខាតផ្លូវ និង មន្ទីរពេទ្យ។
តាមព័ត៌មានបានឱ្យដឹងថា ស្រុកទាំង ៥ ក្នុងខេត្តឈៀងរ៉ៃ ដែលបានជន់លិចមានដូចជាស្រុកផាក់យ៉ាមែងរ៉ៃ ស្រុកវៀងឆៃ ស្រុកឈៀងសែន ស្រុកឈៀងរុង និង ស្រុកវៀងឈៀងរុង។ ក្នុងស្រុកនីមួយៗមានការខូចខាតយ៉ាងដំណំ មានដូចជាទាំងផ្ទះរបស់ប្រជាពលរដ្ឋ ផ្លូវខ្នល់ មន្ទីរពេទ្យ និង ដំណាំកសិកម្មផងដែរ។
ស្ថានភាពទឹកជំនន់ក្នុងខេត្តឈៀងរ៉ៃ នៅតែបង្កឱ្យការព្រួយបារម្ភ ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយស្ថានភាពនៅមិនទាន់ស្រាកស្រាន្តនៅឡើយ។ ហើយខាងអាជ្ញាធរក៏បានឃ្លាំមើលយ៉ាងដិតដល់ ហើយក៏ត្រៀមខ្លួនក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋក្នុងការជួយជម្លៀស ឬជំនួយផ្សេងៗផងដែរ៕
ប្រភព៖ Bangkokbiz