កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ សារព័ត៌មានបរទេស បានរាយការណ៍ពីករណីអគ្គិភ័យមួយ ដែលបានឆាបឆេះនៅលើអគារល្បី Marina Bay Sands របស់ប្រទេសសិង្ហបុរី ដែលបង្កឱ្យមានការជ្រួលច្របល់មិនតិចឡើយ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅជាន់ទី ៥៥ នៃអគារទី ៣ របស់ Marina Bay Sands ដែលគេឃើញមានផ្សែងហ៊ុយទ្រលោមចេញពីលើអគារតែម្តង។ ដោយឡែក សម្រាប់មូលហេតុវិញ គេសង្ស័យថាបណ្តាលមកពីការឆេះបន្ទះប្លាស្ទិក ដែលបង្កពីការផ្សាដែកនៅលើអគារ។

យ៉ាងណាមិញ អ្នកគ្រប់គ្រងសន្តិសុខប្រចាំអគារបានពន្លត់ភ្លើងទាន់ មុនពេលដែលខាងអ្នកពន្លត់អគ្គិភ័យមកដល់ ហើយមិនមាននរណាម្នាក់បានរងរបួសនោះទេ។ អ្នកគ្រប់គ្រងសន្តិសុខបានឱ្យដឹងថា កន្លែងភ្លើងឆេះ មិនមែនជាកន្លែងភ្ញៀវសម្រាកនោះទេ បុគ្គលិកអាចពន្លត់ភ្លើងបានមុនពេលអ្នកពន្លត់អគ្គិភ័យមកដល់ ហើយពេលនេះពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដើម្បីស៊ើបអង្កេតលើហេតុកាណ៍នេះផងដែរ៕

ប្រភព៖ The Stratis Times