ជាការពិតណាស់ មហាជននិយមតាមដានទាំងជីវិតឯកជន និង សិល្បៈរបស់តារាចម្រៀងរ៉េប ហ្សេដេស ច្បាស់ជាបានជ្រាបរួចមកហើយថា កន្លងមកលោកមានទំនាក់ទំនងនឹងអ្នកគ្រប់គ្រងផ្ទាល់ខ្លួន គឺអ្នកនាង Ya Rona ក្នុងនាមជាគូស្នេហ៍។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ នេះ អ្នកគាំទ្ររបស់ លោក ហ្សេដេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក ហ្សេដេស បានប្រកាសថា លែងមានទំនាក់ទំនងនឹង អ្នកនាង Ya Rona ទៀតហើយ។
ក្នុងនោះ លោក ហ្សេដេស បានរៀបរាប់ថា៖ «ខ្ញុំបាទ ហ្សេដេស ចាប់ពីថ្ងៃនេះតទៅ ខ្ញុំលែងមានទំនាក់ទំនងអ្វីទាំងអស់ជាមួយនឹងអ្នកគ្រប់គ្រងចាស់របស់ខ្ញុំ យ៉ា រ៉ូណា ទៀតហើយ! សម្រាប់ការងារបងបងអាចទាក់ទងមកខ្ញុំផ្ទាល់បាន»៕