ភ្ញាក់ផ្អើល! ប្អូនស្រីបង្កើត Madam Da ទម្លាយរឿង «មានប្រហោងក្នុង» និង បញ្ហាខាតលុយរាប់សិបម៉ឺនដុល្លារបានកើតឡើងចំពោះបងស្រី

Share This

មហាជននិយមតាមដានបណ្តាញសង្គម ជាពិសេសរឿងរ៉ាវរបស់អ្នកលក់អនឡាញល្បី អ្នកនាង Madam Da ច្បាស់ជាបានជ្រាបខ្លះមកហើយនូវរឿងរ៉ាវពាក់ព័ន្ធនឹងហរិញ្ញវត្ថុ ការរកស៊ីរបស់អ្នកនាង រហូតធ្វើឱ្យមហាជនខ្លះបានប្រើពាក្យទៅកាន់នាងថា «មានប្រហោងក្នុង»។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ នេះ គេបានឃើញប្អូនស្រីបង្កើតតែម្នាក់របស់ Madam Da គឺ អ្នកលក់អនឡាញល្បីដូចគ្នា អ្នកនាង Madam Chorda ក៏បានបង្ហោះសារបង្ហាញអារម្មណ៍ និង គាស់កកាយពីផលវិបាករបស់បងស្រី ដែលបានជួបប្រទះកន្លងមកពាក់ព័ន្ធនឹងបញ្ហាលុយកាក់រាប់សិបម៉ឺនដុល្លារ។

Madam Chorda បានរៀបរាប់លម្អិតថា៖ ««មានប្រហោងក្នុង» ខ្ញុំដឹង ថាការផុសនេះប្រាកដជាមានអ្នកពេញចិត្ត និង មិនពេញចិត្ត។ ម៉ាដាមដា គាត់មានចំណុចល្អ និង ចំណុចអាក្រក់របស់គាត់ ទទួលស្គាល់ រឿងខ្លះឆ្លាតជ្រុល រឿងខ្លះល្ងង់ជ្រុល បាត់បង់គ្រប់យ៉ាង។ តែខ្ញុំសុំលើកពីចំណុចខ្លះៗ នៃរឿងរ៉ាវពិតខ្លះៗនៃជីវិតដែលគាត់បានជួប ដោយការនិយាយបំពានខ្លះរបស់បងប្អូនមួយចំនួនពិតជាលើសខ្លាំងរហូតបច្ចុប្បន្នគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ (លេបថ្នាំរាល់ថ្ងៃ)។

មុនពេលកូវីត៖ បញ្ហាផ្ទៃក្នុងក្រុមហ៊ុន មានអ្នកកឹបកេងចំនូល (ប្រហែល ៥០ ម៉ឺនដុល្លារ) (ប្តឹងផ្តល់អស់ពេលជាយូរ), សាងសង់អាគារផលិត cosmetic នៅប្រទេសថៃ ត្រូវផ្អាកកំឡុងពេលមានកូវីត មេការសំណង់យកថ្លៃសាងសង់រត់, បណ្តាក់ទុន ធ្វើគ្លីនិកកែសម្ផស្សផ្ទះបុរីជីបម៉ុង ៣ ល្វែងបូកចូលគ្នា ដេគ័ររួចជាស្រេច រួមឱសថស្ថានមួយកន្លែង ផ្អាកមិនអាចដំណើរការ (តម្លៃខ្ពស់), ផលិតឡេលាបខ្លួន Da colla C ដើរទីផ្សារខុសខាតអស់ជិត ៨០ ម៉ឺនដុល្លារ ខំស្ដារទីផ្សារឡើងមកវិញជួល BA ចំណាយប្រហែល ២.៣ ម៉ឺន ក្នុង ១ ខែ! លទ្ធផលខាតដើម event ធំតារាបរទេសដូចជះលុយចោល។

បែកបាក់គ្រួសារ បាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែលតែ ២០% គឺចាយទាំងអស់ ដោយគ្មានចំណូលទើបធ្វើឱ្យគាត់ដើរដល់ចំណុចដូចរាល់ថ្ងៃនេះ។ ជាយូរមកហើយ ដែលខ្ញុំសុំមិនបញ្ចេញអ្វីទាំងអស់ ព្រោះខ្លាចមនុស្សគេស្អប់ និយាយបែបណាក៏ស្អប់ តែខ្ញុំសុំចិត្តបងប្អូនចុះ ព្រោះខ្ញុំមិនចង់បាត់បង់វត្តមានបងស្រីម្នាក់នេះទេ។

រាល់ថ្ងៃ សល់តែខ្ញុំម្នាក់ ដែលអាចជួយរ៉ាប់រងបន្ទុកខ្លះៗជំនួសគាត់បាន ព្រោះមនុស្សល្អៗ ដែលនៅជាមួយកំឡុងពេលគាត់មានបាន គេរត់ចោលគាត់អស់ហើយ ហាមយកផុសបន្តដោយខុសពីអត្ថបទដើម»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ