នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក្រោយមានអ្នកប្រទះឃើញសពមួយ ត្រូវបាន គេសម្លាប់ដាក់ក្នុងវ៉ាលិសច្រកបាវមកទម្លាក់ចោល នៅតាមសណ្តស្ទឹងព្រែកត្នោត។
តាមប្រភពព័ត៌មានបានឱ្យដឹងថា សពខាងលើត្រូវបានប្រជាពលរដ្ឋប្រទះឃើញតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌ និង មន្ត្រីនៃការិយាល័យបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច្ច័យលើសាកសព ដោយសពមានស្ថានភាពហើមស្អុយរលួយ។
តាមប្រភពបានបន្តថា គេនៅមិនទាន់ដឹងថាសពនោះភេទប្រុសឬស្រី ហើយជាជនជាតិអ្វីនោះទេ ដោយកម្លាំងពាក់ព័ទ្ធកំពុងបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ប្រភព ៖ Town News