ថ្មីៗនេះ សិល្បករ សិល្បការិនីជាច្រើនបានបង្ហាញការបារម្ភ ដល់លោកគ្រូ ជាង សារ៉ាត់ តន្ត្រីករជើងចាស់ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
តាមរយៈការបង្ហោះលើគណនីហ្វេសប៊ុកលោកគ្រូ ជាង សារ៉ាត់ ពីកូនរបស់លោកគ្រូផ្ទាល់បានឱ្យដឹងថា ពេលនេះ លោកគ្រូ ជាង សារ៉ាត់ កំពុងមានជំងឺដាច់សរសៃឈាមខួរក្បាល ឬ Stroke និង កំពុងព្យាបាលនៅប្រទេសវៀតណាម។
តាមរយៈការជូនដំណឹងបានរៀបរាប់ថា៖ «សូមអធ្យាស្រ័យពីសំណាក់បងប្អូនអ៊ំពូមីងទាំងអស់ជាទីគោរពស្រលាញ់ ដោយហេតុតែលោកប៉ារបស់នាងខ្ញុំ មានបញ្ហាសុខភាពធ្ងន់ធ្ងរ (Stroke) ត្រូវមកសម្រាកព្យាបាលនៅឯមន្ទីរពេទ្យប្រទេសវៀតណាម សូមគោរពលាសិល្បៈមួយរយៈ ព្រោះមិនដឹងថារយៈពេលប៉ុន្មានខែធូរស្បើយនោះទេ។ ដោយហេតុដូច្នេះហើយ នាងខ្ញុំសូមខន្តីអភ័យទោស ចំពោះការអវត្តមាន ទៅចូលរួមកម្មវិធីគ្រប់យ៉ាង ក៏ដូចជាបម្រើការងារជូនបងប្អូនអ៊ំពូមីងដូចកាលពីមុន។
ជាចុងក្រោយ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅពីសំណាក់បងប្អូនអ៊ំពូមីង ដែលស្រលាញ់រាប់អាន ដែលបានផ្ញើជាថវិកា និង មកសួរសុខទុក្ខប៉ានាងខ្ញុំផ្ទាល់ ឬតាមរយៈឆាតក្តី។ នាងខ្ញុំពិតជារំភើបយ៉ាងក្រៃលែង រកពាក្យអ្វីមកប្រដូចពុំបាននៅក្នុងគ្រានេះ។ គោរពជូនពរឱ្យជួបប្រទះតែក្តីសុខគ្រប់ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។ ដោយក្តីគោរពពីនាងខ្ញុំជាកូន»៕