ថ្មីៗនេះនៅប្រទេសជប៉ុន កំពុងតែមានរបរកស៊ីថ្មីប្លែកមួយទៀតហើយ ដែលជាការបើកឱ្យជួលមនុស្សមុខកាច សម្រាប់អ្នកណាដែលចង់គំរាមអ្នកដទៃ។
តាមព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនដែលបានបើកអាជីពនេះឈ្មោះ Rental Kowaihito មានសេវាកម្មបើកឱ្យជួលបុរសៗដែលមានមុខកាច មានក្បាលតម្ពែក សាច់ដុំធំៗ និង សាក់ពេញខ្លួន សម្រាប់អ្នកដែលចង់ទៅគំរាមអ្នកដទៃក្នុងករណីដែលត្រូវគេធ្វើបាបនៅកន្លែងធ្វើការ ករណីទារបំណុល ករណីគំរាមអ្នកជិតខាងដែលពូកែឡូឡា ឬ សម្រាប់គំរាមជនទីបីនៅក្នុងរឿងស្នេហា ជាដើម។
សេវាកម្មនេះត្រូវបានមហាជនជាច្រើននាំគ្នារិះគន់ថាអាចជារឿងខុសច្បាប់ ដែលយកមនុស្សទៅគំរាមអ្នកដទៃ ហើយចុងក្រោយក្រុមហ៊ុនបានប្រកាសសេវាកម្មនេះត្រូវបានបញ្ឈប់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ដោយលើកឡើងថា ព្រោះតែមូលហេតុមួយចំនួន តែគ្មានព័ត៌មានលម្អិតបន្ថែមឡើយ៕
ប្រភព៖ Khaosod