ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់តារាសម្ដែងប្រុស សេង មង្គល ភាគច្រើនប្រាកដជាបានជ្រាបរួចមកហើយពីភាពល្បីល្បាញ និង ភាពជោគជ័យរបស់លោកនៅក្នុងវិថីសិល្បៈ ដោយបច្ចុប្បន្នលោកទទួលបានតីផ្សារការងារដ៏មមាញឹក ចំណែកឯប្រជាប្រិយភាពក៏ឡើងស្រឺតៗដូចទឹកដែរ។
ដោយការខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ សេង មង្គល បានប្ដូររថយន្តទំនើបជាកាដូសម្រស់ខ្លួនឯងដែលបានខំប្រឹងធ្វើការដោយកម្លាំងញើសឈាមកន្លងមក ហើយទន្ទឹមនឹងនោះ លោកក៏បានសាងសងផ្ទះវីឡាដ៏ប្រណីតនៅជាប់ផ្លូវជាតិ សម្រាប់រស់នៅជុំក្រុមគ្រួសារឪពុកម្ដាយជាទីគោរពស្រឡាញ់ លើសពីនេះ សេង មង្គល ក៏បានបើកហាងកាហ្វេផ្ទាល់ខ្លួនផងដែរ។
មុនទទួលបានជីវិតធូរធារ រស់នៅហ៊ឺហាទាំងវ័យទើបខ្ទង់ ៣០ ឆ្នាំនេះ សេង មង្គល ក៏បានឆ្លងកាត់ជីវិតលំបាក និង ការតស៊ូព្យាយាមជាច្រើនរាប់មិនអស់ ទម្រាំទទួលបានភាពជោគជ័យដូចសព្វថ្ងៃ ដោយកន្លងមកតួឯកប្រុសដ៏សង្ហារូបនេះ ធ្លាប់បង្ហើបថា កាលពីអតីតកាលពេលលោកទើបចូលសិល្បៈដំបូងកាល ១៤ ឆ្នាំមុន លោកមានតែម៉ូតូចាស់មួយប៉ុណ្ណោះសម្រាប់ជិះទៅថតរឿង ហើយក្រោយៗមកលោកចាប់ផ្ដើមចេះសន្សំសំចៃរហូតមានថ្ងៃនេះ៕